ដើម្បីនឹង​ប្រដាប់​តាក់តែង​រាងកាយ​ ​(​ដូច​ស្ត្រី​ក្នុង​បូរី​)​ក៏ទេ​ ​ដើម្បីនឹង​ធ្វើឲ្យ​ផូរផង់​សម្បុរ​ ​(​ដូច​អ្នកលេង​របាំ​)​ក៏ទេ​ ​បរិភោគ​គ្រាន់តែ​ដើម្បី​តាំងនៅ​នៃ​កាយ​នេះ​ ​ដើម្បី​ញុំាង​ជីវិតិន្ទ្រិយ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដើម្បីនឹង​បំបាត់​បង់​នូវ​សេចក្តី​លំបាក​ ​ដើម្បីនឹង​អនុគ្រោះ​ដល់​ព្រហ្មចរិយៈ​ ​ពួក​យើង​នឹង​បំបាត់​បង់​នូវ​វេទនា​ចាស់​ ​គឺ​សេចក្តី​ឃ្លាន​ ​ដែល​មាន​ហើយ​ផង​ ​នឹង​ញុំាង​វេទនា​ថ្មី​ ​គឺ​ឆ្អែត​ហួសប្រមាណ​ ​មិន​ឲ្យ​កើតឡើង​បាន​ផង​ ​កិរិយា​ប្រព្រឹត្តិ​ទៅ​ ​នៃ​ឥរិយាបថ​ទាំង៤ក្តី​ ​សេចក្តី​មិន​មានទោស​ ​គឺ​មិន​ច្រអូស​កាយ​ ​មិន​ច្រអូស​ចិត្តជា​ដើម​ក្តី​ ​កិរិយា​នៅ​សប្បាយ​ ​ដោយ​ឥរិយាបថ​ទាំង៤ក្តី​ ​នឹង​មានដល់​ពួក​យើង​ ​(​ដោយ​បាន​បរិភោគ​នូវ​ចង្ហាន់​បិណ្ឌបាត​នេះ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​អ្នក​ទាំងឡាយ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ពួក​យើង​ជា​អ្នក​ប្រកបដោយ​ហិរិ​ ​និង​ឱត្តប្បៈ​ ​កាយ​សមា​ចា​រៈ​ ​របស់​ពួក​យើង​ ​បរិសុទ្ធ​ហើយ​ ​វចី​សមា​ចា​រៈ​ ​បរិសុទ្ធ​ហើយ​ ​មនោ​សមា​ចា​រៈ​បរិសុទ្ធ​ហើយ​ ​អាជីវៈ​បរិសុទ្ធ​ហើយ​ ​ពួក​យើង​មាន​ទ្វារ​គ្រប់គ្រង​ ​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ​ហើយ​ ​ជា​អ្នកដឹង​ប្រមាណ​ក្នុង​ភោជន​ ​កិច្ច​ដែល​ត្រូវ​ធ្វើ​ ​ល្មម​ដោយហេតុ​ត្រឹម​ប៉ុណ្ណេះ​ហើយ​ ​ប្រយោជន៍​របស់​សមណៈ​ ​ពួក​យើង​ក៏បាន​ដល់​ ​ដោយហេតុ​ត្រឹម​ប៉ុណ្ណេះ​ហើយ​ ​កិច្ច​បន្តិចបន្តួច​ត្រូវ​ធ្វើ​តទៅទៀត​ ​របស់​ពួក​យើង​ ​មិន​មាន​ឡើយ​ ​ដូច្នេះហើយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​
ថយ | ទំព័រទី ២០៤ | បន្ទាប់