មនោ​សមា​ចា​រៈ​បរិសុទ្ធ​ហើយ​ ​អាជីវៈ​បរិសុទ្ធ​ហើយ​ ​ពួក​យើង​ជា​អ្នកមាន​ទ្វារ​គ្រប់គ្រង​ ​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ​ហើយ​ ​ពួក​យើង​ជា​អ្នកដឹង​ប្រមាណ​ក្នុង​ភោជន​ ​ជា​អ្នក​ប្រក​បរឿយៗ​ ​ក្នុង​កិរិយា​ភ្ញាក់​រលឹក​ ​កិច្ច​ដែល​ត្រូវ​ធ្វើ​ ​ល្មម​ដោយហេតុ​ត្រឹម​ប៉ុណ្ណេះ​ហើយ​ ​ប្រយោជន៍​របស់​សមណៈ​ ​ពួក​យើង​ក៏បាន​ដល់​ ​ដោយហេតុ​ត្រឹម​ប៉ុណ្ណេះ​ហើយ​ ​កិច្ច​បន្តិចបន្តួច​ត្រូវ​ធ្វើ​តទៅទៀត​ ​របស់​ពួក​យើង​ ​មិន​មាន​ឡើយ​ ​ដូច្នេះហើយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ដល់​នូវ​សេចក្តី​ត្រេកអរ​ ​ដោយហេតុ​ប៉ុណ្ណេះ​ពុំខាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ប្រាប់​អ្នក​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​បំភ្លឺ​អ្នក​ទាំងឡាយ​ ​កាលបើ​អ្នក​ទាំងឡាយ​ ​ត្រូវការ​ដោយ​ភាពជា​សមណៈ​ហើយ​ ​អ្នក​ទាំងឡាយ​ ​កុំ​លះបង់​នូវ​ប្រយោជន៍​ ​ជា​របស់​សមណៈ​ឡើយ​ ​ព្រោះ​កិច្ច​ដែល​ត្រូវ​ធ្វើ​តទៅ​ ​នៅ​មាន​ទៀត​។​
 [​១០៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កិច្ច​ដែល​ត្រូវ​ធ្វើ​តទៅទៀត​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ថា​ ​ពួក​យើង​នឹងជា​អ្នក​ប្រកបដោយ​សតិ​ ​និង​សម្បជញ្ញៈ​ ​ធ្វើ​នូវ​សេចក្តី​ដឹងខ្លួន​ ​ក្នុង​កិរិយា​ឈានទៅមុខ​ ​និង​ឈាន​ថយក្រោយ​ ​ធ្វើ​នូវ​សេចក្តី​ដឹងខ្លួន​ ​ក្នុង​កិរិយា​ក្រឡេក​មើលទៅ​មុខ​ ​និង​ក្រឡេក​មើល​មក​ក្រោយ​ ​ធ្វើ​នូវ​សេចក្តី​ដឹងខ្លួន​ ​ក្នុង​ការ​បត់​អវយវៈ​ ​និង​លាត​អវយវៈ​ ​ធ្វើ​នូវ​សេចក្តី​ដឹងខ្លួន​ ​ក្នុង​កិរិយា​ទ្រទ្រង់​សង្ឃាដិ​ ​
ថយ | ទំព័រទី ២០៦ | បន្ទាប់