[​១៣​]​ ​កាលបើ​ព្រះ​អនុ​រុទ្ធ​មាន​អាយុ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​បាន​និយាយ​នឹង​ព្រះ​មហាកស្សប​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​កស្សប​ ​អនុ​រុទ្ធ​មាន​អាយុ​ ​បាន​ព្យាករ​នូវ​បដិ​ភាន​ ​របស់​ខ្លួន​ហើយ​ ​ឥឡូវនេះ​ ​យើង​នឹង​សួរ​មហាកស្សប​មាន​អាយុ​ ​ក្នុង​សេចក្តី​នោះ​ថា​ ​ម្នាល​អាវុសោ​កស្សប​ ​ព្រៃ​គោ​សិង្គ​សាលវ័ន​ ​គួរ​រីករាយ​ ​រាត្រី​ក៏​ប្រាសចាក​ទោស​ ​ឈើ​ទាំងឡាយ​ ​ក៏​មាន​ផ្ការីក​ស្គុសស្គាយ​ ​សព្វកន្លែង​ ​មាន​ក្លិនក្រអូប​ ​បីដូច​ក្លិន​ទិព្វ​ ​ផ្សព្វផ្សាយ​ទៅ​ ​ម្នាល​អាវុសោ​កស្សប​ ​ព្រៃ​គោ​សិង្គ​សាលវ័ន​ ​រុងរឿង​ដោយសារ​ភិក្ខុ​រូប​ណា​។​ ​ម្នាល​អាវុសោ​សារីបុត្រ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​នៅក្នុង​ព្រៃ​ខ្លួនឯង​ផង​ ​សរសើរគុណ​ ​នៃ​អ្នក​នៅ​ព្រៃ​ផង​ ​ជា​អ្នក​ប្រព្រឹត្ត​បិណ្ឌបាត​ខ្លួនឯង​ផង​ ​សរសើរគុណ​ ​នៃ​អ្នក​ប្រព្រឹត្ត​បិណ្ឌបាត​ផង​ ​ជា​អ្នក​ទ្រទ្រង់​សំពត់​បង្សុកូល​ខ្លួនឯង​ផង​ ​សរសើរគុណ​ ​នៃ​អ្នក​ទ្រទ្រង់​សំពត់​បង្សុកូល​ផង​ ​ជា​អ្នក​ទ្រទ្រង់​តែ​ចីវរ​បី​ខ្លួនឯង​ផង​ ​សរសើរគុណ​ ​នៃ​អ្នក​ទ្រទ្រង់​តែ​ចីវរ​បី​ផង​ ​ជា​អ្នក​ឥត​សេចក្តី​ប្រាថ្នា​ខ្លួនឯង​ផង​ ​សរសើរគុណ​ ​នៃ​អ្នក​ឥត​សេចក្តី​ប្រាថ្នា​ផង​ ​ជា​អ្នក​សន្តោស​ខ្លួនឯង​ផង​ ​សរសើរគុណ​ ​នៃ​សេចក្តី​សន្តោស​ផង​ ​ជា​អ្នក​ស្ងប់ស្ងាត់​ខ្លួនឯង​ផង​ ​សរសើរគុណ​ ​នៃ​សេចក្តី​ស្ងប់ស្ងាត់​ផង​ ​ជា​អ្នក​មិន​ច្រឡូកច្រឡំ​ខ្លួនឯង​ផង​ ​សរសើរគុណ​ ​នៃ​សេចក្តី​មិន​ច្រឡូកច្រឡំ​ផង​ ​ជា​អ្នក​
ថយ | ទំព័រទី ២៤ | បន្ទាប់