ប្រតិបត្តិដោយត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាចំពោះខ្លួនឯង នូវលោកនេះ និងលោកខាងមុខ ហើយប្រកាស ក៏មាន។ ម្នាលគហបតិទាំងឡាយ កិរិយាប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ដោយចិត្ត មាន៣ប្រការ យ៉ាងនេះឯង។ ម្នាលគហបតិទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយ ខាងមុខបន្ទាប់អំពីមរណៈ ចូលទៅកាន់សុគតិ សួគ៌ ទេវលោក យ៉ាងនេះ ព្រោះហេតុតែកិរិយាប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ យ៉ាងនេះឯង។
[១២៦] ម្នាលគហបតិទាំងឡាយ បុគ្គលប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ បើប្រាថ្នាថា ឱខ្លួនអាត្មាអញ លុះទំលាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ សូមឲ្យបានទៅកើតជាមួយនឹងពួកខត្តិយមហាសាល ការណ៍ដែលបុគ្គលប្រាថ្នាបែបនេះ ក៏នឹងបានសម្រេច ព្រោះថា បុគ្គលនោះ លុះទំលាយរាងកាយ ខាងមុខបន្ទាប់អំពីមរណៈ ក៏បានទៅកើតជាមួយនឹងពួកខត្តិយមហាសាលមែន សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះហេតុថា បុគ្គលនោះ ជាអ្នកប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌។ ម្នាលគហបតិទាំងឡាយ បុគ្គលប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ បើប្រាថ្នាថា ឱខ្លួនអាត្មាអញ លុះទំលាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ សូមឲ្យបានទៅកើតជាមួយនឹងពួកព្រាហ្មណមហាសាល។បេ។ កើតជាមួយ