ម្នាលគហបតិទាំងឡាយ បុគ្គលអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ បើប្រសិនជាប្រាថ្នាថា ឱហ្ន៎ លុះបែកធ្លាយរាងកាយខាងមុខ អំពីសេចក្តីស្លាប់ទៅ សូមឲ្យអាត្មាអញបានទៅកើតជាមួយនឹងពួកទេវតា ជាន់អាភា ដូច្នេះ ហេតុនុ៎ះឯង រមែងមាន ដ្បិតបុគ្គលនោះ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ទៅ មុខជានឹងបានទៅកើតជាមួយនឹងពួកទេវតា ជាន់អាភាបានមែន ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះតែបុគ្គលនោះ ជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ដោយពិត។ ម្នាលគហបតិទាំងឡាយ បុគ្គលអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ បើប្រសិនជាប្រាថ្នាថា ឱហ្ន៎ លុះបែកធ្លាយរាងកាយខាងមុខ អំពីសេចក្តីស្លាប់ សូមឲ្យអាត្មាអញ បានទៅកើតជាមួយនឹងពួកទេវតា ជាន់បរិត្តាភៈ។បេ។ ពួកទេវតា ជាន់អប្បមាណាភៈ... ពួកទេវតាជាន់អាភស្សរៈ... ពួកទេវតាជាន់បរិត្តសុភៈ... ពួកទេវតាជាន់អប្បមាណសុភៈ... ពួកទេវតាជាន់សុភកិណ្ហកៈ... ពួកទេវតាជាន់វេហប្ផលៈ... ពួកទេវតាជាន់អវិហៈ... ពួកទេវតាជាន់អតប្បៈ... ពួកទេវតាជាន់សុទស្សៈ... ពួកទេវតាជាន់សុទស្សី... ពួកទេវតាជាន់អកនិដ្ឋកៈ... ពួកទេវតា ជាអ្នកទៅកើតក្នុងអាកាសានញ្ចាយតនភព... ពួកទេវតា ជាអ្នកទៅកើតក្នុងវិញ្ញាណញ្ចាយតនភព... ពួកទេវតា ជាអ្នកទៅកើតក្នុងអាកិញ្ចញ្ញាយតនភព... ពួកទេវតាជាអ្នកទៅកើតក្នុងនេវសញ្ញានាសញ្ញាយតនភព ដូច្នេះ