ទិសទី៤ក៏​ដូចគ្នា​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​ដ៏​ធំ​ទូលាយ​ ​ជា​រូបាវចរ​ ​និង​អ​រូបាវចរ​ ​មិន​មាន​ប្រមាណ​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​លោក​ ​ដែល​មាន​សត្វ​ទាំងអស់​ ​ដោយ​យក​ខ្លួនឯង​ប្រៀប​នឹង​សត្វ​ទាំងអស់​ ​ក្នុង​ទី​ទាំងពួង​ ​គឺ​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​គឺ​ទិស​ជុំវិញ​ ​ដោយ​ប្រការ​ដូច្នេះ​។​
 [​២០២​]​ ​ម្នាល​មារ​មានចិត្ត​បាប​ ​គ្រានោះ​ ​ទូ​សី​មារ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​កាលបើ​អាត្មាអញ​ធ្វើ​យ៉ាងនេះ​ ​មិនបាន​ដឹង​ដំណើរ​មក​ ​និង​ដំណើរ​ទៅ​ ​របស់​ពួក​ភិក្ខុ​ដែល​មាន​សីល​ ​មានធម៌​ជាកុសល​ទាំងនេះ​ឡើយ​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​ចូល​ជ្រែក​សរីរៈ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​មក​ធ្វើសក្ការៈ​ ​ធ្វើ​សេចក្តី​គោរព​ ​រាប់អាន​ ​បូជា​ពួក​ភិក្ខុ​ដែល​មាន​សីល​ ​មានធម៌​ជាកុសល​ ​គិត​ដូចម្តេច​ ​នឹង​ធ្វើ​ចិត្ត​ពួក​ភិក្ខុ​ ​ដែល​ពួក​អ្នកធ្វើសក្ការៈ​ ​ធ្វើ​សេចក្តី​គោរព​ ​រាប់អាន​ ​បូជា​ ​ឲ្យ​រាយមាយ​ ​ល្មម​ឲ្យ​ទូ​សី​មារ​បាន​ឱកាស​នោះ​។​ ​ម្នាល​មារ​មានចិត្ត​បាប​ ​គ្រានោះ​ ​ទូ​សី​មារ​ ​ចូល​ជ្រែក​សរីរៈ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ទាំងនោះ​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​មក​ធ្វើសក្ការៈ​ ​ធ្វើ​សេចក្តី​គោរព​ ​រាប់អាន​ ​បូជា​ពួក​ភិក្ខុ​ដែល​មាន​សីល​ ​មានធម៌​ជាកុសល​ ​គិត​ដូចម្តេច​ ​នឹង​ធ្វើ​ចិត្ត​ពួក​ភិក្ខុ​ ​
ថយ | ទំព័រទី ៣៩០ | បន្ទាប់