ហេតុនុ៎ះ ហើយរមែងបាននូវសេចក្តីទុក្ខដ៏ខ្មៅ ភិក្ខុណា បានប៉ះពាល់កំពូលភ្នំមហាសិនេរុ បានប៉ះពាល់នូវជម្ពូទ្វីប បុព្វវិទេហទ្វីប និងពួកជនដែលដេកលើផែនដី(១) ដោយឈានវិមោក្ខ អ្នកឯងបៀតបៀននូវភិក្ខុជាពុទ្ធសាវ័ក ដែលលោកដឹងច្បាស់ នូវហេតុនុ៎ះ ហើយរមែងបាននូវសេចក្តីទុក្ខដ៏ខ្មៅ ប្រៀបដូចជាភ្លើងមិនដែលគិតថា អាត្មាអញ នឹងឆេះមនុស្សពាលម្តងឡើយ តែមនុស្សពាល ចេះតែមកប៉ះពាល់ភ្លើង ដែលកំពុងឆេះសន្ធោ ភ្លើងនោះក៏ឆេះទៅ (យ៉ាងណា) ម្នាលមារ អ្នកឯងបៀតបៀនព្រះតថាគត គង់នឹងឆេះខ្លួនដោយខ្លួនឯង ដូចជា
(១) ពួកជនដែលដេកលើផែនដីនោះ គឺពួកជនក្នុងអបរគោយានទ្វីប និងឧត្តរកុរុទ្វីប។ អដ្ឋកថា។