បុគ្គលពាលប៉ះពាល់ភ្លើង យ៉ាងនោះដែរ មារបើបៀតបៀនព្រះតថាគតហើយ គង់នឹងបានបាបពុំខាន ម្នាលមារមានចិត្តបាប អ្នកឯងស្មានថាបាបមិនឲ្យផល ដល់អាត្មាអញ ឬដូចម្តេច បាបពិតជាឲ្យផលដល់អ្នកធ្វើបាប ឯបុគ្គលបាប រមែងកន្ទក់កន្ទេញ អស់កាលយូរអង្វែង ម្នាលមារ អ្នកឯងគេចចេញពីព្រះពុទ្ធទៅ កុំនៅបៀតបៀនពួកភិក្ខុឡើយ ភិក្ខុគឺមហាមោគ្គល្លាន បានគម្រាមមារក្នុងព្រៃភេសកឡាវ័ន ដូចបានរៀបរាប់មកនេះឯង លំដាប់នោះ យក្សគឺមារនោះឯង ក៏មានចិត្តអាក់អន់ហើយ ស្រាប់តែបាត់ពីទីនោះទៅមួយរំពេច។
ចប់ មារតជ្ជនីយសូត្រ ទី១០។
ចប់ ចូឡយមកវគ្គ ទី៥។