អំពី​ទឹក​ទៅទៀត​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​នែ​អគ្គិ​វេស្ស​នៈ​ ​ពួក​ជន​ណា​នីមួយ​ ​ទោះបីជា​សមណៈ​ក្តី​ ​ព្រាហ្មណ៍​ក្តី​ ​មាន​កាយ​ចៀសចេញ​ ​ចាក​វត្ថុកាម​ទាំងឡាយ​ផង​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​បាន​លះបង់​ ​បាន​រម្ងាប់​សេចក្តី​ប្រាថ្នា​ ​ក្នុង​កិលេស​កាម​ ​សេចក្តី​ស្រឡាញ់​ ​ក្នុង​កិលេស​កាម​ ​សេចក្តី​ជ្រុលជ្រប់​ ​ក្នុង​កិលេស​កាម​ ​សេចក្តី​ស្រេកឃ្លាន​ ​ក្នុង​កិលេស​កាម​ ​សេចក្តី​ក្តៅក្រហាយ​ ​ក្នុង​កិលេស​កាម​ ​ឰដ៏​ខាងក្នុង​ផង​។​ ​បើទុកជា​សមណព្រាហ្មណ៍​ ​ដ៏​ចំរើន​ទាំងនោះ​ ​ទទួល​ទុក្ខវេទនា​ក្លៀវក្លា​ ​រឹងរូស​ ​ក្រហល់ក្រហាយ​ ​ដែល​កើតអំពី​ព្យាយាម​ ​ក៏​គង់​សមណព្រាហ្មណ៍​ទាំងនោះ​ ​គួរ​ដើម្បី​ដឹង​ ​ដើម្បី​ឃើញ​ ​ដើម្បី​ត្រាស់​ដឹង​យ៉ាង​ប្រសើរ​បាន​។​ ​បើទុកជា​សមណព្រាហ្មណ៍​ ​ដ៏​ចំរើន​ទាំងនោះ​ ​មិន​ទទួល​ទុក្ខវេទនា​ក្លៀវក្លា​ ​រឹងរូស​ ​ក្រហល់ក្រហាយ​ ​ដែល​កើតអំពី​ព្យាយាម​ទេ​ ​ក៏​គង់​សមណព្រាហ្មណ៍​ទាំងនោះ​ ​គួរ​ដើម្បី​ដឹង​ ​ដើម្បី​ឃើញ​ ​ដើម្បី​ត្រាស់​ដឹង​យ៉ាង​ប្រសើរ​បាន​ដែរ​ ​មាន​ឧបមេយ្យ​ ​យ៉ាងនោះ​ឯង​ ​នែ​អគ្គិ​វេស្ស​នៈ​ ​សេចក្តី​ឧបមា​ទី៣នេះឯង​ ​មិនជា​អស្ចារ្យ​ណាស់ណា​ ​ដែល​តថាគត​ ​មិនធ្លាប់​បានឮ​មក​ ​ក្នុង​កាលមុន​ ​ក៏​ស្រាប់តែ​ប្រាកដ​ ​ដល់​តថាគត​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​សេចក្តី​ឧបមា​ទាំង៣នេះឯង​ ​មិនជា​អស្ចារ្យ​ណាស់ណា​ ​ដែល​តថាគត​ ​មិនធ្លាប់​បានឮ​មក​ ​ក្នុង​កាលមុន​ទេ​ ​ក៏​ស្រាប់តែ​ប្រាកដ​ ​ដល់​តថាគត​។​
ថយ | ទំព័រទី ១១២ | បន្ទាប់