ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​ចុះ​ផាសុវិហារ​ធម៌​ ​ជា​ធម៌​វិសេស​ ​គឺ​ញាណទស្សនៈ​ ​អាច​ធ្វើខ្លួន​ឲ្យ​ជា​អរិយៈ​ ​ក្រៃលែង​ជាង​មនុស្សធម៌​ដទៃទៀត​ ​ដែល​ពួក​អ្នក​បាន​ត្រាស់​ដឹង​ហើយ​ ​ដើម្បី​កន្លង​នូវ​វិហារធម៌​នុ៎ះ​ ​ដើម្បី​រម្ងាប់​នូវ​វិហារធម៌​នុ៎ះ​ ​មាន​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ផាសុវិហារ​ធម៌​នោះ​ ​ថ្វី​ក៏​មិន​មាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះថា​ ​ក្នុង​ទីនេះ​ ​យើងខ្ញុំ​ព្រះអង្គ​ ​ប្រាថ្នា​ជា​ប្រាកដ​ ​យើងខ្ញុំ​ព្រះអង្គ​ ​បាន​កន្លង​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏បាន​ចូល​សញ្ញា​វេទយិត​និរោធ​ ​អាសវៈ​ទាំងឡាយ​ ​របស់​ពួក​យើងខ្ញុំ​ព្រះអង្គ​ ​ក៏​អស់​ទៅ​មិន​សល់​ ​ព្រោះ​បានឃើញ​ច្បាស់​ ​ដោយ​វិបស្សនា​បញ្ញា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នេះ​ជា​ ​ផាសុវិហារ​ធម៌​ ​ជា​ធម៌​វិសេស​ ​គឺ​ញាណទស្សនៈ​ ​អាច​ធ្វើខ្លួន​ឲ្យ​ជា​អរិយៈ​ ​ដ៏​ក្រៃលែង​ជាង​មនុស្សធម៌​ដទៃទៀត​ ​ដែល​ពួក​យើងខ្ញុំ​ព្រះអង្គ​ ​បាន​ត្រាស់​ដឹង​ហើយ​ ​ដើម្បី​កន្លង​នូវ​វិហារធម៌​នុ៎ះ​ ​ដើម្បី​រម្ងាប់​នូវ​វិហារធម៌​នុ៎ះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​យើងខ្ញុំ​ព្រះអង្គ​ ​មិនឃើញ​ច្បាស់​ ​នូវ​ផាសុវិហារ​ធម៌​ដទៃ​ ​ឲ្យលើស​លុប​ជាង​ ​ឲ្យថ្លៃ​ថ្លា​ជាង​ផាសុវិហារ​ធម៌​នេះ​ទៅទៀត​ទេ​។​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​ត្រូវ​ល្អ​ហើយ​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​ផាសុវិហារ​ធម៌​ដទៃ​ ​ដែល​លើសលុប​ជាង​ ​ថ្លៃថ្លា​ជាង​ផាសុវិហារ​ធម៌​នុ៎ះ​ទៅទៀត​ ​មិន​មាន​ទេ​។​
ថយ | ទំព័រទី ១២ | បន្ទាប់