គឺ​រលឹក​ឃើញ​ ​ជាតិ១ខ្លះ​ ​ជាតិ២ខ្លះ​។​បេ​។​ ​រលឹក​ឃើញ​ ​នូវ​បុព្វេ​និវាស​ច្រើនប្រការ​ ​ព្រមទាំង​អាការ​ ​គឺ​រូប​ ​និង​អាហារ​ជាដើម​ ​ព្រមទាំង​ឧទ្ទេស​ ​គឺ​ឈ្មោះ​ ​និង​គោត្រកូល​ជាដើម​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​វិជ្ជា​ទី១នេះឯង​ ​តថាគត​បាន​ហើយ​ ​ក្នុង​បឋមយាម​ ​នៃ​រាត្រី​ ​អវិជ្ជា​ខ្ចាត់​បាត់​ទៅ​ហើយ​ ​វិជ្ជា​ក៏​កើតឡើង​ ​សេចក្តី​ងងឹត​ ​ខ្ចាត់​បាត់​ទៅ​ហើយ​ ​ពន្លឺ​ក៏​កើតឡើង​ ​ដល់​តថាគត​ ​ដូច​បុគ្គល​ ​ដែល​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ញុំាង​កិលេស​ឲ្យ​ក្តៅ​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ដែល​បាន​នូវ​វិជ្ជា​ទី១នោះ​ដែរ​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ទុកណា​ជា​សុខវេទនា​ ​មាន​សភាព​ដូច្នេះ​ ​កើតឡើង​ដល់​តថាគត​ ​ក៏​មិន​គ្រប​សង្កត់​ ​នូវ​ចិត្ត​របស់​តថាគត​បាន​ឡើយ​។​
 [​៦៨​]​ ​កាលបើ​ចិត្ត​របស់​តថាគត​ខ្ជាប់ខ្ជួន​ ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​មាន​ទីទួល​ ​ពោល​គឺ​កិលេស​ ​ប្រាសចាក​កិលេស​ ​មាន​សភាព​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​មិន​ញាប់ញ័រ​ ​ទៅតាម​អារម្មណ៍​ ​ដោយ​ប្រការ​ដូច្នេះហើយ​ ​តថាគត​ ​ក៏​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​សត្ត​ចុតូ​ប​បាត​ញ្ញាណ​។​ ​តថាគត​នោះ​ ​មាន​ចក្ខុ​ដូចជា​ទិព្វ​ ​ដ៏​ស្អាត​ ​កន្លង​ហួស​ចក្ខុ​ ​របស់​មនុស្ស​ធម្មតា​ ​ក៏បាន​ឃើញ​នូវ​ពួក​សត្វ​ ​ដែល​ច្យុត​ ​ដែល​កើតឡើង​ ​
ថយ | ទំព័រទី ១២៨ | បន្ទាប់