អ្នក​ ​កុំ​គប្បី​យល់ឃើញ​ ​យ៉ាងនេះ​ថា​ ​ព្រះ​តថាគត​សំដែងធម៌​ ​ដល់​ជន​ទាំងឡាយ​នោះ​ ​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ឲ្យ​គ្រាន់តែ​ចេះដឹង​ប៉ុណ្ណោះ​ ​ដូច្នេះ​ឡើយ​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​តថាគត​នោះ​ឯង​ ​តែង​នៅ​អស់​កាល​ជានិច្ច​ ​ដោយ​ផល​សមាធិ​ណា​ ​កាលបើ​ចប់​គាថា​នោះ​ហើយ​ ​តថាគត​ ​ក៏​តម្រង់​ ​ទប់ទល់​ ​តំ​កល់​ចិត្ត​ខាងក្នុង​ ​ធ្វើឲ្យ​ជា​ចិត្ត​មាន​អារម្មណ៍​តែមួយ​ ​ក្នុង​សមាធិ​និមិត្ត​ ​ដែល​មាន​ហើយ​ ​អំពី​មុន​នោះ​ឯង​ ​ដោយ​ផល​សមាធិ​នោះ​។​ ​សច្ច​ក​និ​គន្ថ​បុត្រ​ពោល​ថា​ ​ពាក្យ​របស់​ព្រះ​គោតម​ដ៏​ចំរើន​ ​ដែល​ជា​អរហន្ត​សម្មាសម្ពុទ្ធ​នេះ​ ​ជា​ពាក្យ​គួរ​ជឿ​ពិតហើយ​ ​ចុះ​ព្រះ​គោតម​ដ៏​ចំរើន​ ​ធ្លាប់​ផ្ទំ​លក់​ក្នុង​វេលា​ថ្ងៃ​ឬទេ​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​តថាគត​ ​ត្រឡប់​មក​អំពី​បិណ្ឌបាត​ ​ក្នុង​វេលា​បច្ឆាភត្ត​ ​ហើយ​ក្រាល​នូវ​សង្ឃាដិ​មាន​ជាន់៤​ ​ហើយ​ធ្លាប់​សិង​ ​ដោយ​ចំហៀង​ខាងស្តាំ​ ​មានសតិ​ ​និង​សម្បជញ្ញៈ​ចុះ​ស៊ប់​ ​កាន់​កិរិយា​លក់​ ​ក្នុង​ខែ​ ​ជាទីបំផុត​ ​នៃ​គិម្ហៈ​រដូវ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សមណព្រាហ្មណ៍​ពួក​ខ្លះ​ ​ពោល​នូវ​កិរិយា​ដេកលក់​នេះឯង​ ​ថា​ជា​ធម៌​ ​ជា​គ្រឿង​នៅ​ ​ប្រកបដោយ​សេចក្តី​វង្វេង​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​បុគ្គល​វង្វេង​ក្តី​ ​មិន​វង្វេង​ក្តី​ ​មិន​មាន​ដោយហេតុ​ប៉ុណ្ណោះ​ឡើយ​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​មួយ​យ៉ាង​ទៀត​ ​បុគ្គល​វង្វេង​ក្តី​ ​
ថយ | ទំព័រទី ១៣១ | បន្ទាប់