លំដាប់នោះ​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​ត្រេកអរ​ ​អនុមោទនា​ ​នូវ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​ ​ហើយ​ក្រាប​បង្គំ​លា​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​រួច​ស្រាប់តែ​បាត់​ ​ចាកទី​នោះ​មួយរំពេច​។​
 [​៧៥​]​ ​ចួនជា​សម័យ​នោះ​ឯង​ ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​គង់នៅ​ក្នុង​ទី​ជិត​ព្រះមានព្រះភាគ​។​ ​ទើប​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ទេវតា​នោះ​ ​បានដឹង​នូវ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​ ​ហើយ​អនុមោទនា​ ​ឬមិន​បានដឹង​ទេ​ ​ហើយ​អនុមោទនា​ ​ទោះបី​ទេវតា​នោះ​ ​ដឹង​នូវ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​ ​ហើយ​បាន​អនុមោទនា​ក្តី​ ​មិនបាន​ដឹង​ហើយ​ ​អនុមោទនា​ក្តី​ ​គួរតែ​អាត្មាអញ​ ​ស្គាល់​ទេវតា​នោះ​។​ ​គ្រានោះ​ ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​ក៏​បាត់​អំពី​វត្ត​បុព្វារាម​ ​ជា​មិគា​រមាតុ​ប្រាសាទ​ ​មួយរំពេច​ ​ហើយក៏​ទៅ​ប្រាកដ​ ​នៅ​នា​ឋាន​តាវត្តិង្ស​ទេវលោក​ ​ដូច​បុរស​មាន​កំឡាំង​ ​លាដៃ​ដែល​បត់​ចូល​ ​ឬបត់​ចូល​នូវ​ដៃ​ ​ដែល​លា​ចេញ​ ​ដូច្នោះឯង​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​ឥន្ទ្រាធិរាជ​ ​
ថយ | ទំព័រទី ១៣៨ | បន្ទាប់