ពួក​ទេវតា​សោត​ ​ក៏បាន​ប្រាប់​សេចក្តី​នុ៎ះ​ ​ដល់​ខ្ញុំ​ថា​ ​លោក​មាន​អាយុ​ទាំងឡាយ​នេះ​ ​បាន​នូវ​វិហារ​សមាបត្តិ​នេះ​ផង​ ​នេះ​ផង​ ​ដូច្នេះ​ ​បាន​ជា​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សួរ​បញ្ជាក់​នូវ​បញ្ហា​ ​ខ្ញុំ​ក៏បាន​ព្យាករ​ពាក្យ​នោះ​រួចហើយ​។​
 [​៧​]​ ​គ្រានោះ​ឯង​ ​មាន​យក្ស​ម្នាក់​ ​ឈ្មោះ​ ​ទីឃ​បរ​ជន​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ទីឃ​បរ​ជន​យក្ស​ ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​ព្រះ​តថាគត​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​និង​កុលបុត្រ​ទាំង៣រូប​នេះ​ ​គឺ​ព្រះ​អនុ​រុទ្ធ​មាន​អាយុ​ ​ព្រះ​នន្ទិ​យៈ​មាន​អាយុ​ ​និង​ព្រះ​កិ​មិលៈ​មាន​អាយុ​ ​គង់នៅ​ក្នុង​ប្រទេស​ណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប្រទេស​នោះ​ ​ជា​លាភ​របស់​ពួក​អ្នក​ដែន​វជ្ជី​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប្រទេស​នោះ​ ​ជា​លាភ​ដែល​ប្រជាជន​ ​អ្នក​ដែន​វជ្ជី​បាន​ល្អ​ហើយ​។​ ​ពួក​ភុម្មទេវតា​ ​បានឮ​សំឡេង​របស់​ទីឃ​បរ​ជន​យក្ស​ហើយ​ ​ក៏​ធ្វើ​សំឡេង​លាន់ឮ​ឡើង​ទៅ​ថា​ ​អើហ្ន៎​ ​ព្រះ​
ថយ | ទំព័រទី ១៤ | បន្ទាប់