សូម​ព្រះ​រាជានុញ្ញាត​ចុះ​ ​ដ្បិត​អាត្មាភាព​ ​ជា​អ្នកមាន​ចំណែក​ដើម្បី​ស្តាប់​ធម្មកថា​នេះ​ផង​។​ ​សក្កទេវរាជ​ ​មាន​ព្រះ​ឱង្ការ​តប​ថា​ ​បពិត្រ​ព្រះ​មោគ្គល្លាន​អ្នក​និទ៌ុក្ខ​ ​ធ្វើ​ដូចម្តេច​ ​ខ្លួនខ្ញុំ​ព្រះករុណា​ ​ជា​អ្នកមាន​កិច្ច​ច្រើន​ ​មានការ​ងារ​ត្រូវ​ធ្វើ​ច្រើន​ ​ដោយ​ការងារ​ ​ដែល​ត្រូវ​ធ្វើ​ផ្ទាល់ខ្លួន​ផង​ ​ដោយ​ការងារ​ ​ដែល​ត្រូវ​ធ្វើ​ ​ចំពោះ​ពួក​ទេវតា​ ​ក្នុង​ជាន់​តាវត្តិង្ស​ផង​ ​បពិត្រ​ព្រះ​មោគ្គល្លាន​អ្នក​និទ៌ុក្ខ​ ​ឯ​ពាក្យ​ដែល​ខ្ញុំ​ព្រះករុណា​ ​បាន​ស្តាប់​ត្រាប់​ត្រង​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ចាំទុក​ស្រួលបួល​ហើយ​ ​ពាក្យ​នោះ​ ​ក៏​បាត់​ទៅមួយរំពេច​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ ​អ្នក​និទ៌ុក្ខ​ ​ពីព្រេងនាយ​មក​ ​មាន​សង្គ្រាម​ទេវតា​ ​និង​អសុរ​លើក​ជា​ក្បួនទ័ព​ ​បពិត្រ​ព្រះ​មោគ្គល្លាន​អ្នក​និទ៌ុក្ខ​ ​ប៉ុន្តែ​ក្នុង​សង្គ្រាម​នោះ​ ​ពួក​ទេវតា​ ​មានជ័យ​ជំនះ​ ​ឯ​ពួក​អសុរ​ ​ក៏​បរាជ័យ​ ​បពិត្រ​ព្រះ​មោគ្គល្លាន​អ្នក​និទ៌ុក្ខ​ ​លុះ​ខ្ញុំ​ព្រះករុណា​នោះ​ ​បាន​ឈ្នះ​សង្គ្រាម​ទេវតា​ ​និង​អសុរ​ហើយ​ ​ត្រឡប់​មក​អំពី​ទីនោះ​វិញ​ ​ក៏​និម្មិត​ប្រាសាទ​ឈ្មោះ​ ​វេជយន្ត​ ​បពិត្រ​ព្រះ​មោគ្គល្លាន​អ្នក​និទ៌ុក្ខ​ ​ប្រាសាទ​វេជយន្ត​ ​(​នោះ​)​ ​មា​នដ​ម្បូ​លមួយ​រយ​ ​ក្នុង​ដម្បូ​លមួយៗ​ ​មានផ្ទះ​កំពូល​ប្រាំ​ពីរ​រយៗ​ ​ក្នុង​ផ្ទះ​កំ​ពូ​លមួយៗ​ ​
ថយ | ទំព័រទី ១៤០ | បន្ទាប់