ជាអ្នកប្រព្រឹត្តធម៌ ដ៏ប្រសើរទៀង មានទីបំផុតទៀងទាត់ ជាបុគ្គលប្រសើរជាងទេវតា និងមនុស្សទាំងឡាយ ដោយសង្ខេប មានប្រមាណប៉ុណ្ណេះឯង ម្នាលមោគ្គល្លាន តថាគតធ្លាប់សំដែង នូវកិរិយាបង្អោនចិត្តទៅ ក្នុងព្រះនិព្វាន ជាទីក្ស័យទៅ នៃតណ្ហា ដោយសង្ខេប ចំពោះសក្កទេវរាជ ដូចបានពណ៌នាមក នេះឯង។ លុះព្រះមានព្រះភាគ បានត្រាស់ភាសិតនេះ ចប់ហើយ ព្រះមហាមោគ្គល្លានមានអាយុ មានសេចក្តីពេញចិត្ត ត្រេកអរហើយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ ចូឡតណ្ហាសង្ខយសូត្រ ទី៧។