គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​សា​តិ​ភិ​ក្ខុ​កេវ​ដ្ត​បុត្ត​ ​នៅ​ស្ងៀម​ ​អៀនខ្មាស​ ​ឱន​ក​ចុះ​ ​សំយុងមុខ​ចុះ​ ​អង្គុយ​សញ្ជប់សញ្ជឹង​ ​មិន​មាន​ប្រាជ្ញា​ហើយ​ ​ទើប​ត្រាស់​សួរ​សា​តិ​ភិ​ក្ខុ​កេវ​ដ្ត​បុត្ត​ថា​ ​ម្នាល​មោឃបុរស​ ​អ្នក​ប្រាកដជា​នៅតែ​ប្រកាន់​ខ្ជាប់​ ​ដោយ​ទិដ្ឋិ​អាក្រក់​ ​របស់​ខ្លួននេះ​ ​តែ​ម្យ៉ាង​ឬ​ ​តថាគត​ ​នឹងអាល​សាកសួរ​ពួក​ភិក្ខុ​ ​ដែល​នៅក្នុង​ទីនេះ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​សួរ​ពួក​ភិក្ខុ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សា​តិ​ភិ​ក្ខុ​កេវ​ដ្ត​បុត្ត​នេះ​ ​ពោល​បង្កាច់​តថាគត​ ​ដោយ​គំនិត​ ​ដែល​ខ្លួន​ប្រកាន់​ខុស​ផង​ ​ឈ្មោះថា​ ​គាស់រំលើង​នូវ​ខ្លួន​ផង​ ​ឈ្មោះថា​ ​ទទួល​នូវ​អកុសល​ ​ដ៏​ច្រើន​ផង​ ​យ៉ាងណា​ ​ចំណែក​អ្នក​ទាំងឡាយ​ ​នឹង​យល់​ច្បាស់​នូវ​ធម៌​ ​ដែល​តថាគត​ ​សំដែង​ហើយ​ ​យ៉ាងនោះ​ដែរ​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យើងខ្ញុំ​ព្រះអង្គ​ ​មិនបាន​យល់​ ​ដូច្នោះ​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះថា​ ​ព្រះមានព្រះភាគ​ ​បាន​សំដែង​ប្រោស​យើងខ្ញុំ​ព្រះអង្គ​ ​ដោយ​អនេកបរិយាយ​ថា​ ​វិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​បច្ច័យ​ ​បើ​វៀរ​បច្ច័យ​ហើយ​ ​ការ​កើតឡើង​ ​នៃ​វិញ្ញាណ​ ​ក៏​មិន​មាន​។​ ​
ថយ | ទំព័រទី ១៥៧ | បន្ទាប់