កើតមាន ព្រោះជាតិជាបច្ច័យ មិនមានក្នុងខន្ធបញ្ចកៈនោះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ជរាមរណៈកើតមាន ព្រោះជាតិជាបច្ច័យមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា ជរាមរណៈកើតមាន ព្រោះជាតិជាបច្ច័យដែរ។ ពាក្យថា ជាតិកើតមាន ព្រោះភពជាបច្ច័យ ដូច្នេះនេះ តថាគត បានសំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះជាតិកើតមាន ព្រោះភពជាបច្ច័យ មិនមានក្នុងខន្ធបញ្ចកៈនោះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ជាតិកើតមាន ព្រោះភពជាបច្ច័យមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា ជាតិកើតមាន ព្រោះភពជាបច្ច័យដែរ។ ពាក្យថា ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ដូច្នេះនេះ តថាគតសំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះភពកើតមាន ព្រោះឧបាទានជាបច្ច័យ មិនមានក្នុងខន្ធបញ្ចកៈនោះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ភពកើតមាន ព្រោះឧបាទានជាបច្ច័យមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា ភពកើតមាន ព្រោះឧបាទានជាបច្ច័យដែរ។