ពាក្យ​ថា​ ​ផស្សៈ​កើតមាន​ ​ព្រោះ​ស​ឡាយ​ត​នៈ​ជា​បច្ច័យ​ ​ដូច្នេះ​នេះ​ ​តថាគត​សំដែង​ហើយ​មែន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ផស្សៈ​កើតមាន​ ​ព្រោះ​ស​ឡាយ​ត​នៈ​ជា​បច្ច័យ​ ​មិន​មាន​ក្នុង​ខន្ធ​បញ្ចកៈ​នុ៎ះ​ទេ​ ​ឬ​ដោយ​ប្រការ​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ផស្សៈ​កើតមាន​ ​ព្រោះ​ស​ឡាយ​ត​នៈ​ជា​បច្ច័យ​មែន​ ​ទាំង​យើងខ្ញុំ​ព្រះអង្គ​ ​ក៏​មាន​សេចក្តី​យល់ឃើញ​ក្នុង​ខន្ធ​បញ្ចកៈ​នុ៎ះ​ ​យ៉ាងនេះ​ថា​ ​ផស្សៈ​កើតមាន​ ​ព្រោះ​ស​ឡាយ​ត​នៈ​ជា​បច្ច័យ​ដែរ​។​ ​ពាក្យ​ថា​ ​ស​ឡាយ​ត​នៈ​កើតមាន​ ​ព្រោះ​នាមរូប​ជា​បច្ច័យ​ ​ដូច្នេះ​នេះ​ ​តថាគត​សំដែង​ហើយ​មែន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ស​ឡាយ​ត​នៈ​កើតមាន​ ​ព្រោះ​នាមរូប​ជា​បច្ច័យ​ ​មិន​មាន​ក្នុង​ខន្ធ​បញ្ចកៈ​នុ៎ះ​ទេ​ ​ឬ​ដោយ​ប្រការ​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ស​ឡាយ​ត​នៈ​កើតមាន​ ​ព្រោះ​នាមរូប​ជា​បច្ច័យ​មែន​ ​ទាំង​យើងខ្ញុំ​ព្រះអង្គ​ ​ក៏​មាន​សេចក្តី​យល់ឃើញ​ក្នុង​ខន្ធ​បញ្ចកៈ​នុ៎ះ​ ​យ៉ាងនេះ​ថា​ ​ស​ឡាយ​ត​នៈ​កើតមាន​ ​ព្រោះ​នាមរូប​ជា​បច្ច័យ​ដែរ​។​ ​ពាក្យ​ថា​ ​នាមរូប​កើតមាន​ ​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ​ ​ដូច្នេះ​នេះ​ ​តថាគត​បាន​សំដែង​ហើយ​មែន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​នាមរូប​កើតមាន​ ​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ​
ថយ | ទំព័រទី ១៦៩ | បន្ទាប់