មានចិត្ត​ជ្រះថ្លា​ ​រលឹក​ចំពោះ​កុលបុត្រ​ទាំង៣រូប​នុ៎ះ​ ​ការ​រលឹក​នោះ​ ​តែង​នាំមក​នូវ​ប្រយោជន៍​ ​និង​សេចក្តី​សុខ​ ​ដល់​អ្នក​និគម​នោះ​ ​អស់​កាលយូរ​អង្វែង​ ​ម្នាល​ទីឃៈ​ ​កុលបុត្រ​ទាំង៣រូប​នុ៎ះ​ ​ចេញ​ចាក​ផ្ទះ​ ​អំពី​នគរ​ណា​ ​ប្រសិនបើ​អ្នកនគរ​នោះ​ ​មានចិត្ត​ជ្រះថ្លា​ ​រលឹក​ចំពោះ​កុលបុត្រ​ទាំង៣រូប​នុ៎ះ​ ​ការ​រលឹក​នោះ​ ​តែង​នាំមក​នូវ​ប្រយោជន៍​ ​និង​សេចក្តី​សុខ​ ​ដល់​អ្នកនគរ​នោះ​ ​អស់​កាលយូរ​អង្វែង​ ​ម្នាល​ទីឃៈ​ ​កុលបុត្រ​ទាំង៣រូប​នុ៎ះ​ ​ចេញ​ចាក​ផ្ទះ​ ​អំពី​ជនបទ​ណា​ ​បួស​ក្នុង​សាសនា​ ​ប្រសិនបើ​អ្នកជនបទ​នោះ​ ​មានចិត្ត​ជ្រះថ្លា​ ​រលឹក​ចំពោះ​កុលបុត្រ​ទាំង៣រូប​នុ៎ះ​ ​ការ​រលឹក​នោះ​ ​តែង​នាំមក​នូវ​ប្រយោជន៍​ ​និង​សេចក្តី​សុខ​ ​ដល់​អ្នកជនបទ​នោះ​ ​អស់​កាលយូរ​អង្វែង​ ​ម្នាល​ទីឃៈ​ ​ប្រសិនបើ​ពួក​ក្សត្រ​ទាំងអស់​ ​មានព្រះហឫទ័យ​ជ្រះថ្លា​ ​រលឹក​ចំពោះ​កុលបុត្រ​ទាំង៣រូប​នុ៎ះ​ ​ការ​រលឹក​នោះ​ ​តែង​នាំមក​នូវ​ប្រយោជន៍​ ​និង​សេចក្តី​សុខ​ ​ដល់​ពួក​ក្សត្រ​ទាំងអស់​ ​អស់​កាលយូរ​អង្វែង​ ​ម្នាល​ទីឃៈ​ ​ប្រសិនបើ​ពួក​ព្រាហ្មណ៍​ទាំងអស់​។​បេ​។​ ​ម្នាល​ទីឃៈ​ ​ប្រសិនបើ​ពួក​វេស្សៈ​ទាំងអស់​.​.​.​ ​ម្នាល​ទីឃៈ​ ​ប្រសិនបើ​ ​ពួក​សុទ្ទៈ​ទាំងអស់​ ​មានចិត្ត​ជ្រះថ្លា​ ​រលឹក​ចំពោះ​កុលបុត្រ​ទាំង៣រូប​នុ៎ះ​ ​ការ​រលឹក​នោះ​ ​តែង​នាំមក​នូវ​ប្រយោជន៍​ ​និង​សេចក្តី​សុខ​ ​ដល់​ពួក​សុទ្ទៈ​ទាំងអស់​ ​អស់​កាលយូរ​អង្វែង
ថយ | ទំព័រទី ១៧ | បន្ទាប់