គួរ​ឃើញច្បាស់​ខ្លួនឯង​ ​ជា​ធម៌​មិន​រង់ចាំ​កាល​ ​ជា​ធម៌​មាន​អាការ​ដូចជា​ហៅ​បុគ្គល​មក​ប្រាប់​ ​ជា​ធម៌​ដែល​ព្រះ​អរិយបុគ្គល​ ​គប្បី​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន​ ​ជា​ធម៌​ដែល​វិញ្ញូ​ជន​ទាំងឡាយ​ ​គប្បី​ដឹង​ច្បាស់​ ​ក្នុងចិត្ត​របស់​ខ្លួន​ ​ហេតុ​ដូច្នោះ​ ​បាន​ជាត​ថា​គត​ ​ពោល​សំដៅត្រង់​ហេតុ​ ​ដែល​អ្នក​ទាំងឡាយ​ដឹង​ច្បាស់​ ​ដោយខ្លួនឯង​នោះ​។​
 [​៩២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កិរិយា​ចុះ​ចាប់បដិសន្ធិ​របស់​សត្វ​ ​ដែល​កើត​ក្នុង​ផ្ទៃ​ ​ព្រោះ​ប្រជុំ​ហេតុ៣ប្រការ​។​ ​ក្នុង​សត្វលោក​នេះ​ ​មាតាបិតា​មក​ប្រជុំ​គ្នា​ហើយ​ ​តែ​មាតា​ជា​ស្រី​មិន​មាន​រដូវ​ផង​ ​សត្វ​ដែល​គួរ​កើត​ក្នុង​ផ្ទៃ​នោះ​ ​ក៏​មិន​មាន​ប្រាកដ​ ​ក្នុង​ឱកាស​នោះ​ផង​ ​កិរិយា​ចុះ​ចាប់បដិសន្ធិ​របស់​សត្វ​ ​ដែល​កើត​ក្នុង​ផ្ទៃ​ ​ក៏​មិនទាន់​មាននៅ​ឡើយ​។​ ​ក្នុង​សត្វលោក​នេះ​ ​មាតាបិតា​មក​ប្រជុំ​គ្នា​ហើយ​ផង​ ​មាតា​ជា​ស្រី​មាន​រដូវ​ផង​ ​តែ​សត្វ​ដែល​គួរ​កើត​ ​ក៏​មិន​មាន​ប្រាកដ​ ​ក្នុង​ឱកាស​នោះ​ ​កិរិយា​ចុះ​ចាប់បដិសន្ធិ​ ​របស់​សត្វ​ ​ដែល​កើត​ក្នុង​ផ្ទៃ​ ​ក៏​មិនទាន់​មាននៅ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះតែ​កាលណា​ ​មាតាបិតា​មក​ប្រជុំ​គ្នា​ផង​ ​មាតា​ជា​ស្រី​មាន​រដូវ​ផង​ ​សត្វ​ដែល​គួរ​កើត​ ​ក៏​មាន​ប្រាកដ​ ​ក្នុង​ឱកាស​នោះ​ផង​ ​លុះ​ប្រជុំ​ហេតុ​ទាំង៣ប្រការ​នេះឯង​ ​ទើប​សត្វ​ចុះ​ចាប់បដិសន្ធិ​ ​ក្នុង​ផ្ទៃ​នៃ​មាតា​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មា​តា​ព​គភ៌​នោះ​ ​ដោយ​ផ្ទៃ​ ​អស់​ខែ៩​ ​ឬខែ១០
ថយ | ទំព័រទី ១៨០ | បន្ទាប់