សេចក្តី​ចាស់​ស្លាប់​កើតមាន​ ​ព្រោះ​ជាតិ​ជា​បច្ច័យ​ ​ការ​សោក​ខ្សឹកខ្សួល​ ​លំបាក​កាយ​ ​លំបាកចិត្ត​ ​និង​សេចក្តី​ចង្អៀតចង្អល់​ ​ក៏​កើតមាន​ព្រម​ ​កិរិយា​កើតឡើង​ ​នៃ​កង​ទុក្ខ​ទាំងអស់​នេះ​ ​រមែង​មាន​ដោយហេតុ​ ​យ៉ាងនេះ​ឯង​។​ ​កុមារ​នោះ​ ​ឮ​សំឡេង​ដោយ​ត្រចៀក​.​.​.​ ​ធុំក្លិន​ដោយ​ច្រមុះ​.​.​.​ ​ទទួល​រស​ដោយ​អណ្តាត​.​.​.​ ​ពាល់ត្រូវ​នូវ​ផោដ្ឋព្វៈ​ដោយ​កាយ​.​.​.​ ​ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ដោយចិត្ត​ហើយ​ ​ក៏​កើតតម្រេក​ក្នុង​ធម្មារម្មណ៍​ ​ដែល​គួរ​ស្រឡាញ់​ ​កើត​បដិឃៈ​ ​ក្នុង​ធម្មារម្មណ៍​ ​ដែល​គួរ​ស្អប់​ផង​ ​សតិ​ក្នុង​កាយ​មិន​តាំង​ខ្ជាប់​ ​មានចិត្តជា​អកុសល​ផង​ ​ធម៌​ទាំងឡាយ​ ​ជាអកុសល​ដ៏​លាមក​ ​របស់​កុមារ​នោះ​ ​រមែង​រលត់​ទៅ​មិន​សល់​ ​ក្នុង​ផល​សមាបត្តិ​ណា​ ​ក៏​មិនបាន​ដឹង​ច្បាស់​ ​នូវ​ផល​សមាបត្តិ​ ​គឺ​ចេ​តោ​វិមុត្តិ​ ​បញ្ញា​វិមុត្តិ​នេះ​ ​តាម​សេចក្តី​ពិត​ផង​។​ ​កុមារ​នោះ​ ​ដល់​ព្រមដោយ​តម្រេក​ ​និង​សេចក្តី​ក្រេវក្រោធ​ ​យ៉ាងនេះ​ហើយ​ ​រមែង​ទទួល​នូវ​វេទនា​ណាមួយ​ ​ជា​សុខ​ ​ឬ​ជា​ទុក្ខ​ ​ឬមិន​ទុក្ខ​មិនសុខ​។​ ​កុមារ​នោះ​ ​តែង​ត្រេកអរ​ ​និយាយ​សរសើរ​ប្រកាន់​វេទនា​នោះ​។​ ​កាល​កុមារ​នោះ​ ​ត្រេកអរ​និយាយ​សរសើរ​ ​ប្រកាន់​វេទនា​នោះ​ហើយ​ ​តម្រេក​ក៏​កើតឡើង​ ​កាលបើ​តម្រេក​ ​ក្នុង​វេទនា​ទាំងឡាយ​ ​មាន​ហើយ​ ​ឧបាទាន​ក៏​កើតឡើង​ ​ដល់​កុមារ​នោះ​ ​ព្រោះ​តម្រេក​នោះ​ ​ភព​កើតមាន​ ​ព្រោះ​ឧបាទាន​ ​ជា​បច្ច័យ
ថយ | ទំព័រទី ១៨៣ | បន្ទាប់