និង​បទ​ចុង​ ​ប្រកាស​នូវ​ព្រហ្មចរិយៈ​ ​ព្រមទាំង​អត្ថ​ ​និង​ព្យញ្ជនៈ​ ​ដ៏​បរិសុទ្ធ​ ​បរិបូណ៌​គ្រប់​ទាំងអស់​។​ ​គហបតី​ក្តី​ ​កូន​របស់​គហបតី​ក្តី​ ​មហាជន​ដែល​កើត​ខាងក្រោយ​ ​ក្នុង​ត្រកូល​ណាមួយ​ក្តី​ ​រមែង​ស្តាប់ធម៌​នោះ​។​ ​លុះ​គហបតី​ជាដើម​នោះ​ ​ស្តាប់ធម៌​នោះ​ហើយ​ ​ក៏បាន​នូវ​សទ្ធា​ ​(​សេចក្តី​ជឿ​)​ ​ក្នុង​តថាគត​។​ ​លុះ​គហបតី​ជាដើម​នោះ​ ​ប្រកបដោយ​ការបាន​នូវ​សទ្ធា​នោះ​ហើយ​ ​ក៏​ពិចារណា​ដូច្នេះ​ថា​ ​ឃរាវាស​ចង្អៀតចង្អល់​ណាស់​ ​ជា​ផ្លូវ​ហូរ​មក​នៃ​ធូលី​ ​គឺ​កិលេស​ ​ឯ​បព្វជ្ជា​មាន​ពេល​ឱកាស​ច្រើន​ ​កាលបើ​អាត្មាអញ​ ​នៅ​គ្រប់គ្រង​ផ្ទះ​នេះ​ ​មិន​ងាយ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ឲ្យ​បរិបូណ៌​ដោយ​ចំណែក​មួយ​ ​ឲ្យ​បរិសុទ្ធ​ដោយ​ចំណែក​មួយ​ ​ឲ្យ​ស្អាត​ដូចជា​ស័ង្ខ​ ​ដែលគេ​ខាត់​បាន​ឡើយ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​កោរសក់​ពុកមាត់​ពុកចង្កា​ ​ស្លៀកសំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​។​ ​លុះ​ចំ​ណែ​រម​ក​ខាងក្រោយ​ ​គហបតី​ជាដើម​នោះ​ ​លះបង់​នូវ​គំនរ​ភោគសម្ប័ទ​តិច​ក្តី​ ​លះបង់​នូវ​គំនរ​ភោគសម្ប័ទ​ច្រើន​ក្តី​ ​លះបង់​នូវ​ញាតិវង្ស​តិច​ក្តី​ ​លះបង់​នូវ​ញាតិវង្ស​ច្រើន​ក្តី​ ​ហើយ​កោរសក់​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកសំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​។​
ថយ | ទំព័រទី ១៨៥ | បន្ទាប់