និង​សម្បជញ្ញៈ​ ​ជម្រះចិត្ត​ចាក​ថីនមិទ្ធៈ​។​ ​លះបង់​នូវ​ឧទ្ធច្ចកុក្កុច្ចៈ​ចេញ​ ​ជា​អ្នកមាន​ចិត្ត​មិន​រាយមាយ​ ​មានចិត្ត​ស្ងប់​រម្ងាប់​ក្នុង​សន្តាន​ ​ជម្រះចិត្ត​ចាក​ឧទ្ធច្ចកុក្កុច្ចៈ​។​ ​លះបង់​នូវ​វិចិកិច្ឆា​ ​ជា​អ្នក​ឆ្លង​ចាក​សេចក្តី​សង្ស័យ​ ​មិន​ងឿងឆ្ងល់​ក្នុង​ធម៌​ទាំងឡាយ​ជាកុសល​ ​ជម្រះចិត្ត​ចាក​វិចិកិច្ឆា​។​
 [​៩៧​]​ ​ភិក្ខុ​នោះ​ ​លុះ​លះបង់​នូវ​នីវរណធម៌​ទាំង៥ប្រការ​នេះ​ ​ដែល​ជា​ឧបក្កិលេស​របស់​ចិត្ត​ ​ដែល​ជា​ធម្មជាត​ធ្វើ​បញ្ញា​ឲ្យ​ថយ​កំឡាំង​ ​ហើយ​ស្ងប់ស្ងាត់​ ​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​ហើយក៏​ចូលកាន់​បឋមជ្ឈាន​ ​ដែល​មាន​វិតក្កៈ​ ​វិចារៈ​ ​មាន​បីតិ​ ​និង​សុខៈ​ ​ដែល​កើតមក​អំពី​វិវេក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ព្រោះ​រម្ងាប់​នូវ​វិតក្កៈ​ ​និង​វិចារៈ​បាន​ ​ក៏​ចូលកាន់​ទុតិយជ្ឈាន​ ​ជាទី​ផូរផង់​ ​ប្រព្រឹត្តទៅ​ខាងក្នុង​ ​ញុំាង​សមាធិចិត្ត​ឲ្យ​កើត​ ​ឥតមាន​វិតក្កៈ​ ​និង​វិចារៈ​ទេ​ ​មានតែ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សមាធិ​។​បេ​។​ ​ចូលកាន់​តតិយជ្ឈាន​.​.​.​ ​ចូលកាន់​ចតុត្ថជ្ឈាន​ ​សម្រេចសម្រាន្ត​ឥរិយាបថ​។​
ថយ | ទំព័រទី ១៩២ | បន្ទាប់