សក្ការៈ​ទាំងឡាយ​នោះ​ ​ដែល​ជន​ទាំងនោះ​ ​(​បូជា​)​ ​ដល់​យើង​ទាំងឡាយ​នឹង​ទៅជា​សក្ការៈ​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ឯ​បព្វជ្ជា​របស់​ពួក​យើង​ ​មិនមែន​ជា​ឥតអំពើ​ទេ​ ​នឹង​មានផល​ ​មាន​សេចក្តី​ចំរើន​។​
 [​១០០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ពួក​ធម៌​ដែល​ធ្វើឲ្យ​ជា​សមណៈ​ទាំង​ធ្វើឲ្យ​ជា​ព្រាហ្មណ៍​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សិក្សា​ ​យ៉ាងនេះ​ថា​ ​ពួក​យើង​នឹងជា​អ្នក​ប្រកបដោយ​ហិរិ​ ​និង​ឱត្តប្បៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អ្នក​ទាំងឡាយ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ពួក​យើង​ជា​អ្នក​ប្រកបដោយ​ហិរិ​ ​និង​ឱត្តប្បៈ​ហើយ​ ​កិច្ច​ដែល​ពួក​យើង​ធ្វើ​ហើយ​ ​ក៏​ល្មម​ត្រឹម​ប៉ុណ្ណេះ​ ​ប្រយោជន៍​របស់​សមណៈ​(​១​)​ ​យើង​ទាំងឡាយ​ ​ក៏បាន​ដល់ហើយ​ត្រឹម​ប៉ុណ្ណេះ​ ​កិច្ច​ដែល​ត្រូវ​ធ្វើ​តទៅទៀត​តិចតួច​ ​មិន​មាន​ទេ​ ​លុះ​គិត​ដូច្នេះហើយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ដល់​នូវ​សេចក្តី​ត្រេកអរ​ដោយហេតុ​ប៉ុណ្ណេះ​ពុំខាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ប្រាប់​អ្នក​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​បំភ្លឺ​អ្នក​ទាំងឡាយ​ ​កាលបើ​អ្នក​ទាំងឡាយ​ត្រូវការ​នូវ​ភាពជា​សមណៈ​ ​កុំ​លះបង់​ប្រយោជន៍​ជា​របស់​សមណៈ​ឡើយ​ ​ព្រោះ​កិច្ច​ដែល​ត្រូវ​ធ្វើ​តទៅ​ ​នៅ​មាន​ទៀត​។​
​(​១​)​ ​ប្រយោជន៍​របស់​សមណៈ​ក្នុង​ទីនេះ​ ​សំដៅយក​មគ្គ​ ​និង​ផល​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៩៧ | បន្ទាប់