ដល់​នូវ​សេចក្តី​ត្រេកអរ​ ​ដោយហេតុ​ប៉ុណ្ណេះ​ពុំខាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ប្រាប់​អ្នក​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​បំភ្លឺ​អ្នក​ទាំងឡាយ​ ​កាលបើ​អ្នក​ទាំងឡាយ​ ​ត្រូវការ​ដោយ​ភាពជា​សមណៈ​ហើយ​ ​អ្នក​ទាំងឡាយ​ ​កុំ​លះបង់​នូវ​ប្រយោជន៍​ ​ជា​របស់​សមណៈ​ឡើយ​ ​ព្រោះ​កិច្ច​ដែល​ត្រូវ​ធ្វើ​តទៅ​ ​នៅ​មាន​ទៀត​។​
 [​១០៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កិច្ច​ដែល​ត្រូវ​ធ្វើ​តទៅទៀត​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ថា​ ​ពួក​យើង​នឹងជា​អ្នក​ប្រក​បរឿយៗ​ ​ក្នុង​ការ​ភ្ញាក់​រលឹក​ ​និង​ជម្រះចិត្ត​ ​ចាក​ពួក​ធម៌​ ​ដែល​ជា​គ្រឿង​រារាំង​ ​ដោយ​ការ​ចង្ក្រម​ ​ឬ​អង្គុយ​ក្នុង​វេលា​ថ្ងៃ​ ​និង​ជម្រះចិត្ត​ចាក​ពួក​ធម៌​ ​ដែល​ជា​គ្រឿង​រារាំង​ដោយ​ការ​ចង្ក្រម​ ​ឬ​អង្គុយ​អស់​បឋមយាម​នៃ​រាត្រី​ ​នឹង​សម្រេច​សី​ហសេយ្យាស​ដោយ​បង្អៀង​ខាងស្តាំ​ ​អស់​មជ្ឈិមយាម​នៃ​រាត្រី​ ​និង​តម្រួត​ជើង​ឆ្វេង​ ​លើ​ជើងស្តាំ​ ​មានសតិ​ ​និង​សម្បជញ្ញៈ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​ឧដ្ឋានសញ្ញា​ ​(​គឺ​ចំណាំ​ពេល​ក្រោក​)​ ​រួច​ក្រោក​ឡើង​ក្នុង​បច្ឆិមយាម​នៃ​រាត្រី​ ​ជម្រះចិត្ត​ចាក​ពួក​ធម៌​ ​ដែល​ជា​គ្រឿង​រារាំង​ដោយ​ការ​ចង្ក្រម​ ​ឬ​អង្គុយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​អ្នក​ទាំងឡាយ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ពួក​យើង​ជា​អ្នក​ប្រកបដោយ​ហិរិ​ ​និង​ឱត្តប្បៈ​ ​កាយ​សមា​ចា​រៈ​ ​របស់​យើង​ ​បរិសុទ្ធ​ហើយ​ ​វចី​សមា​ចា​រៈ​ ​បរិសុទ្ធ​ហើយ​
ថយ | ទំព័រទី ២០៥ | បន្ទាប់