[​១០៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កិច្ច​ដែល​ត្រូវ​ធ្វើ​តទៅទៀត​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​អាស្រ័យ​នូវ​សេនាសនៈ​ស្ងាត់​ ​គឺ​ព្រៃ​ ​ទី​ជិត​ដើមឈើ​ ​ភ្នំ​ ​ច្រក​ ​ឬញក​ ​គុហា​ក្នុង​ភ្នំ​ ​ព្រៃស្មសាន​ ​ព្រៃធំ​ ​ទីវាល​ ​គំនរចំបើង​។​ ​ភិក្ខុ​នោះ​ ​ត្រឡប់​មក​ពី​បិណ្ឌបាត​វិញ​ ​វេលា​ខាងក្រោយ​ភត្ត​ ​ក៏​អង្គុយពែនភ្នែន​ ​តាំង​កាយ​ឲ្យ​ត្រង់​ ​តំ​កល់​សតិ​ ​ឲ្យ​បែរមុខ​ឆ្ពោះ​ ​(​ទៅ​រក​ព្រះ​កម្មដ្ឋាន​)​។​ ​ភិក្ខុ​នោះ​លះបង់​នូវ​អភិជ្ឈា​ក្នុង​លោក​ ​ជា​អ្នកមាន​ចិត្ត​ប្រាសចាក​អភិជ្ឈា​ ​ជម្រះចិត្ត​ចាក​អភិជ្ឈា​។​ ​លះបង់​នូវ​ព្យាបាទ​ ​និង​សេចក្តី​ប្រទូស្ត​ ​មានចិត្ត​មិន​ព្យាបាទ​ ​ជា​អ្នក​អនុគ្រោះ​ដោយ​ប្រយោជន៍​ ​ចំពោះ​ពួក​សត្វ​មានជីវិត​ទាំងពួង​ ​ជម្រះចិត្ត​ចាក​ព្យាបាទ​ ​និង​សេចក្តី​ប្រទូស្ត​។​ ​លះបង់​នូវ​ថីនមិទ្ធៈ​ ​គឺ​មាន​ថីនមិទ្ធៈ​ទៅ​ប្រាស​ហើយ​ ​មាន​អាលោក​សញ្ញា​ ​(​គឺជា​អ្នកមាន​សេចក្តី​សំគាល់​នូវ​ពន្លឺ​)​ ​មានសតិ​ ​និង​សម្បជញ្ញៈ​ ​ជម្រះចិត្ត​ចាក​ថីនមិទ្ធៈ​។​ ​លះបង់​នូវ​ឧទ្ធច្ចកុក្កុច្ចៈ​ ​គឺ​មិន​មានចិត្ត​រាយមាយ​ ​មានចិត្ត​ស្ងប់​រម្ងាប់​ក្នុង​សន្តាន​ ​ជម្រះចិត្ត​ចាក​ឧទ្ធច្ចកុក្កុច្ចៈ​។​ ​លះបង់​នូវ​វិចិកិច្ឆា​ ​គឺ​មាន​វិចិកិច្ឆា​ឆ្លងផុត​ហើយ​ ​មិនបាន​សង្ស័យ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​ជម្រះចិត្ត​ចាក​វិចិកិច្ឆា​។
ថយ | ទំព័រទី ២០៨ | បន្ទាប់