អញ​មាន​អាពាធ​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ឈឺខ្លាំង​ ​មិន​ឃ្លានបាយ​ ​មិន​មាន​កំឡាំង​កាយ​សោះ​ ​ឥឡូវនេះ​ ​អាត្មាអញ​នោះ​ ​ស្បើយ​ចាក​អាពាធ​នោះ​ ​ឃ្លានបាយ​ ​មាន​កំឡាំង​កាយ​ឡើងវិញ​ហើយ​។​ ​បុរស​នោះ​ ​បាន​នូវ​សេចក្តី​រីករាយ​ ​ដល់​នូវ​សោមនស្ស​ ​ព្រោះ​ស្បើយ​ចាក​អាពាធ​នោះ​ជាហេតុ​ ​(​យ៉ាងណាមិញ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​បុរស​ជាប់​ក្នុង​ផ្ទះ​ឃុំឃាំង​។​ ​ក្នុង​សម័យ​ខាងក្រោយ​តមក​ ​បុរស​នោះ​ ​ក៏​រួច​អំពី​ផ្ទះ​ឃុំឃាំង​ដោយ​សួស្តី​ ​ឥតមាន​ភ័យ​ ​ទាំង​សេចក្តី​វិនាស​ ​ដាច់ខាត​ភោគៈ​តិចតួច​ ​របស់​បុរស​នោះ​ ​ក៏​មិន​មាន​ឡើយ​។​ ​បុរស​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​កាលមុន​ ​អាត្មាអញ​ ​ជាប់​ក្នុង​ផ្ទះ​ឃុំឃាំង​ ​ឥឡូវនេះ​ ​អាត្មាអញ​ ​រួចពី​ផ្ទះ​ឃុំឃាំង​ដោយ​សួស្តី​ ​ឥតមាន​ភ័យ​ ​ទាំង​សេចក្តី​វិនាស​ ​ដាច់ខាត​ភោគៈ​តិចតួច​ ​របស់​អាត្មាអញ​ ​មិន​មាន​ឡើយ​។​ ​បុរស​នោះ​ ​បាន​នូវ​សេចក្តី​រីករាយ​ ​ដល់​នូវ​សេចក្តី​សោមនស្ស​ ​ព្រោះ​រួច​អំពី​ផ្ទះ​ឃុំ​ខាំង​នោះ​ជាហេតុ​ ​(​យ៉ាងណាមិញ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​បុរស​ខ្ញុំគេ​ ​មិន​មានអំណាច​ ​គឺ​ធ្វើអ្វី​មិនបាន​តាម​គាប់ចិត្ត​របស់​ខ្លួន​ ​អាស្រ័យ​នៅក្នុង​អំណាច​របស់​ជន​ដទៃ​ ​គឺ​ប្រព្រឹត្តទៅ​តាម​សេចក្តី​ពេញចិត្ត​ ​របស់​ជន​ដទៃ​ ​ចង់ទៅ​ទីណា​មិនបាន​តាមទំនើងចិត្ត​ឡើយ​។​ ​ក្នុង​សម័យ​ខាងក្រោយ​តមក​ ​បុរស​នោះ​ ​រួចចាក​ភាពជា​ខ្ញុំគេ​នោះ​ ​មានអំណាច​ដោយខ្លួនឯង​ ​មិន​អាស្រ័យ​នៅក្នុង​អំណាច​របស់​ជន​ដទៃ​ ​
ថយ | ទំព័រទី ២១០ | បន្ទាប់