ប្រទេស​បន្តិចបន្តួច​នៃ​ករជកាយ​ទាំងអស់​របស់​ភិក្ខុ​នោះ​ ​ដែល​ឈ្មោះថា​ ​មិន​ផ្សព្វផ្សាយ​ ​ដោយ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​នោះ​គ្មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​នហាបក​ជន​(​១​)​ ​ឬ​កូនសិស្ស​របស់​នហាបក​ជន​ ​ដែល​ជា​អ្នក​ឈ្លាស​ ​រោយរាយ​នូវ​លំអិត​សម្រាប់​ងូត​ក្នុង​ផ្តិល​សំរិទ្ធិ​ ​ហើយ​ស្រោច​ស្រប់​ ​ច្របល់​ដោយ​ទឹក​ ​ឯ​ដុំ​លំអិត​សម្រាប់​ងូត​នោះ​ ​ក៏​រលាយ​ទៅ​ដោយ​ទឹក​ ​ជ្រួតជ្រាប​ទៅ​ក្នុងទឹក​ ​ច្រឡូកច្រឡំ​ទៅ​ដោយ​ទឹក​ ​ទាំង​ខាងក្នុង​ខាងក្រៅ​ ​មិនបាន​ខ្ចាត់ខ្ចាយ​ពីគ្នា​ឡើយ​ ​ដូចម្តេច​មិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិ​ក្ខុញុំាង​ករជកាយ​នេះឯង​ ​ឲ្យ​ជោក​ ​ឲ្យ​ស្កប់ស្កល់​ ​ឲ្យ​ពេញលេញ​ ​ឲ្យ​ផ្សព្វផ្សាយ​ ​ដោយ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​ ​ប្រទេស​បន្តិចបន្តួច​នៃ​ករជកាយ​ទាំងអស់​ ​របស់​ភិក្ខុ​នោះ​ ​ដែល​ឈ្មោះថា​មិន​ផ្សព្វផ្សាយ​ ​ដោយ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​នោះ​គ្មាន​ ​ដូច្នោះឯង​។​
 [​១១២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​បាន​រម្ងាប់​វិតក្កៈ​ ​វិចារៈ​រួចហើយ​ ​ក៏បាន​ដល់​ទុតិយជ្ឈាន​ ​ជាទី​ជ្រះថ្លា​ក្នុង​សន្តាន​ ​មាន​សភាព​ជា​ចិត្ត​ខ្ពស់​ឯក​ ​មិន​មាន​វិតក្កៈ​ ​វិចារៈ​ទេ​ ​មានតែ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សមាធិ​ប៉ុណ្ណោះ​។​ ​ភិក្ខុ​នោះ​ ​ញុំាង​ករជកាយ​នេះឯង​ ​ឲ្យ​ជោក​ ​ឲ្យ​ស្កប់ស្កល់​ ​ឲ្យ​ពេញលេញ​ ​ឲ្យ​ផ្សព្វផ្សាយ​ ​ដោយ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី
​(​១​)​ ​អ្នក​ចិញ្ចឹមជីវិត​ដោយ​ការ​ងូតទឹកឲ្យ​គេ​។​
ថយ | ទំព័រទី ២១៣ | បន្ទាប់