ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​រលឹក​បាន​នូវ​ខន្ធ​ ​ដែល​ធ្លាប់​អាស្រ័យ​នៅ​មក​ពីមុន​ជាច្រើន​ ​ដូចម្តេច​ ​គឺ​រលឹក​បាន១ជាតិ​ខ្លះ​ ​២ជាតិ​ខ្លះ​។​បេ​។​ ​រលឹក​នូវ​ខន្ធ​ ​ដែល​ធ្លាប់​អាស្រ័យ​នៅ​អំពី​មុន​ជាច្រើន​ ​ព្រមទាំង​អាការៈ​ ​ព្រមទាំង​ឧទ្ទេស​ ​ដោយ​ប្រការ​ដូច្នេះ​ ​យ៉ាងនោះ​ឯង​។​ ​
 [​១១៦​]​ ​កាលបើ​ចិត្ត​ខ្ជាប់ខ្ជួន​ ​បរិសុទ្ធ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​មាន​សភាព​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​មិន​ញាប់ញ័រ​ដោយ​អារម្មណ៍​ ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​នោះ​ ​ក៏​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​សត្ត​ចុតូ​ប​បាត​ញ្ញាណ​។​ ​ភិក្ខុ​នោះ​ ​មាន​ចក្ខុ​ជា​ទិព្វ​ដ៏​បរិសុទ្ធ​ ​កន្លង​ចក្ខុ​របស់​មនុស្សជា​ធម្មតា​ ​រមែង​ឃើញ​នូវ​សត្វ​ទាំងឡាយ​ ​កំពុង​ច្យុត​ ​កំពុង​កើតឡើង​ ​ជា​សត្វ​ថោកទាប​ ​ឧត្តម​ ​មាន​សម្បុរ​ល្អ​ ​មាន​សម្បុរ​អាក្រក់​ ​មាន​គតិ​ល្អ​ ​មាន​គតិ​អាក្រក់​។​បេ​។​ ​ដឹង​ច្បាស់​នូវ​ពួក​សត្វ​ ​ដែល​ប្រព្រឹត្តទៅ​តាមកម្ម​របស់​ខ្លួន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ផ្ទះ​ពីរ​ខ្នង​ ​មាន​ទ្វារ​ទល់មុខគ្នា​ ​បុរស​ដែល​មាន​ចក្ខុ​ឈរ​នៅត្រង់​កណ្តាល​ផ្ទះ​នោះ​ ​រមែង​ឃើញ​នូវ​ពួក​មនុស្ស​ ​កំពុង​ចូល​ទៅកាន់​ផ្ទះ​ខ្លះ​ ​ចេញពីផ្ទះ​ខ្លះ​ ​ដើរទៅ​មក​ខ្លះ​ ​ដើ​រហែ​ៗ​គ្នា​ខ្លះ​ ​ដើរ​ប្រទាក់​គ្នា​ខ្លះ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មាន​ចក្ខុ​ដូចជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​នូវ​ចក្ខុ​ជា​របស់​មនុស្ស​ធម្មតា​ ​រមែង​ឃើញ​នូវ​សត្វ​ទាំងឡាយ​ ​កំពុង​ច្យុត​ ​កំពុង​កើតឡើង​ ​
ថយ | ទំព័រទី ២១៨ | បន្ទាប់