ទុក​ក្នុងចិត្ត​ ​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​ ​នឹង​សំដែង​។​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នក​ស្រុក​វេរ​ញ្ជា​ ​ទទួល​តប​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​
 [​១២៩​]​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​យ៉ាងនេះ​ ​ម្នាល​គហបតី​ទាំងឡាយ​ ​បុគ្គល​ប្រព្រឹត្ត​មិន​ត្រូវ​គន្លងធម៌​ ​ប្រព្រឹត្ត​មិន​ស្មើ​ខាង​កាយ៣ចំណែក​ ​បុគ្គល​ប្រព្រឹត្ត​មិន​ត្រូវ​គន្លងធម៌​ ​ប្រព្រឹត្ត​មិន​ស្មើ​ខាង​វាចា៤ចំណែក​ ​បុគ្គល​ប្រព្រឹត្ត​មិន​ត្រូវ​គន្លងធម៌​ ​ប្រព្រឹត្ត​មិន​ស្មើ​ខាង​ចិត្ត៣ចំណែក​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​ចុះ​បុគ្គល​ប្រព្រឹត្ត​មិន​ត្រូវ​គន្លងធម៌​ ​ប្រព្រឹត្ត​មិន​ស្មើ​ខាង​កាយ៣ចំណែក​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកសម្លាប់​សត្វ​ ​ប្រព្រឹត្ត​អាក្រក់​ ​មានដៃ​ប្រឡាក់ឈាម​ ​ជា​អ្នក​ស្និទ្ធ​ចិត្ត​ ​ក្នុង​ការ​សម្លាប់សត្វ​ ​ឥតមាន​សេចក្តី​អៀនខ្មាស​ ​ឥតមាន​មេត្តា​ត្រាប្រណី​ ​ចំពោះ​ពួក​សត្វ​ដែល​មានជីវិត​ទាំងអស់​។​ ​ជា​អ្នក​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​ជា​អ្នក​កាន់​យក​ទ្រព្យ​ ​ដែល​ជា​គ្រឿង​ប្រើប្រាស់​ ​របស់​បុគ្គល​ដទៃ​ ​ដែលគេ​មិនបាន​ឲ្យ​ ​ជា​ចំណែក​នៃ​ថេយ្យ​ចិត្ត​។​ ​ជា​អ្នកប្រព្រឹត្តខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​
ថយ | ទំព័រទី ២៥៨ | បន្ទាប់