ដោយ​ការ​បង្អោន​ចិត្ត​ទៅ​ថា​ ​វត្ថុ​នោះ​ ​គប្បី​បាន​មក​ជា​របស់​អញ​។​ ​បុគ្គល​មានចិត្ត​ព្យាបាទ​ ​ជា​អ្នកមាន​សេចក្តី​ត្រិះរិះ​ ​ដោយចិត្ត​ដែល​ទោស​ប្រទូស្ត​ហើយ​ថា​ ​សត្វ​ទាំងនេះ​ ​ចូរ​វិនាស​ទៅ​ឬ​។​បេ​។​ ​ដែល​មិន​វិនាស​កុំបី​មាន​ឡើយ​។​ ​បុគ្គល​ជា​មិច្ឆាទិដ្ឋិ​ ​មាន​សេចក្តី​ឃើញ​វិបរិត​ថា​ ​ទាន​ដែល​បុគ្គល​ឲ្យ​ ​មិន​មានផល​ ​បូជា​ធំមិន​មានផល​ ​បូជា​តូច​ ​មិន​មានផល​។​បេ​។​ ​ប្រកាស​ឲ្យ​ជាក់ច្បាស់​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​បុគ្គល​ប្រព្រឹត្ត​មិន​ត្រូវ​គន្លងធម៌​ ​ប្រព្រឹត្ត​មិន​ស្មើ​ខាង​ចិត្ត​ ​៣ចំណែក​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​ព្រោះហេតុតែ​ការប្រព្រឹត្ត​មិន​ស្មើ​ ​គឺ​ប្រព្រឹត្ត​មិន​ត្រូវ​គន្លងធម៌​ ​បាន​ជាពួក​សត្វ​ខ្លះ​ ​ក្នុង​លោក​នេះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេតវិស័យ​ ​អសុរកាយ​ ​និង​នរក​ ​យ៉ាងនេះ​។​
 ​[​១៣០​]​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​ចំណែកខាង​បុគ្គល​អ្នក​ប្រព្រឹត្ត​ធម៌​ ​ប្រព្រឹត្ត​ស្មើ​ខាង​កាយ​ ​៣ចំណែក​ ​បុគ្គល​អ្នក​ប្រព្រឹត្ត​ធម៌​ ​ប្រព្រឹត្ត​ស្មើ​ ​ខាង​វាចា​ ​៤ចំណែក​ ​បុគ្គល​អ្នក​ប្រព្រឹត្ត​ធម៌​ ​ប្រព្រឹត្ត​ស្មើ​ខាង​ចិត្ត​ ​៣ចំណែក​ ​ដូចគ្នា​ដែរ​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​ចុះ​បុគ្គល​ប្រព្រឹត្ត​ធម៌​ ​ប្រព្រឹត្ត​ស្មើ​ ​ខាង​កាយ​ ​៣ចំណែក​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​
ថយ | ទំព័រទី ២៦០ | បន្ទាប់