ចុះ​វិញ្ញាណ​នោះ​ ​ស្គាល់​អ្វីខ្លះ​ ​ស្គាល់​ថា​សុខ​ខ្លះ​ ​ស្គាល់​ថា​ទុក្ខ​ខ្លះ​ ​ស្គាល់​ថា​មិនមែន​ទុក្ខ​ ​មិនមែន​សុខ​ខ្លះ​ ​ម្នាល​អាវុសោ​ ​ព្រោះតែ​ធម្មជាត​នោះ​ ​ស្គាល់​ច្បាស់​ ​ដឹង​ច្បាស់​ ​ដូច្នេះ​ឯង​ ​ទើប​ហៅថា​ ​វិញ្ញាណ​។​ ​ម្នាល​អាវុសោ​ ​ចុះ​ប្រាជ្ញា​ ​និង​វិញ្ញាណ​ ​ធម៌​(​ទាំងពីរ​)​ ​នេះ​ ​តើ​ដូចគ្នា​(​១​)​ ​ឬ​ផ្សេងគ្នា​ ​មួយទៀត​ ​បុគ្គល​ចែករំលែក​ធម៌​ ​(​ទាំងពីរ​)​ ​នេះ​ ​បញ្ញត្ត​ឲ្យ​ផ្សេង​ៗ​គ្នា​ ​បាន​ឬទេ​។​ ​ម្នាល​អាវុសោ​ ​ប្រាជ្ញា​ ​និង​វិញ្ញាណ​ ​ធម៌​ ​(​ទាំងពីរ​)​នេះ​ ​ជា​ធម៌​ដូចគ្នា​ ​មិនមែន​ផ្សេងគ្នា​ទេ​ ​ទាំង​បុគ្គល​ ​នឹង​ចែករំលែក​បញ្ញត្ត​ធម៌​ទាំងពីរ​នេះ​ ​ឲ្យ​ផ្សេងគ្នា​មិនបានទេ​ ​ម្នាល​អាវុសោ​ ​ប្រាជ្ញា​ដឹង​ច្បាស់​ ​នូវ​វត្ថុ​ណា​ ​វិញ្ញាណ​ ​ក៏​ដឹង​ច្បាស់​ ​នូវ​វត្ថុ​នោះ​ដែរ​ ​វិញ្ញាណ​ស្គាល់​ច្បាស់​នូវ​វត្ថុ​ណា​ ​ប្រាជ្ញា​ក៏​ដឹង​ច្បាស់​ ​នូវ​វត្ថុ​នោះ​ដែរ​ ​ព្រោះហេតុនោះ​ ​បាន​ជា​ធម៌​ ​(​ទាំងពីរ​)​នេះ​ ​ជា​ធម៌​ដូចគ្នា​ ​មិនមែន​ផ្សេងគ្នា​ទេ​ ​ទាំង​បុគ្គល​ ​នឹង​ចែករំលែក​បញ្ញត្ត​ធម៌​ទាំងពីរ​នេះ​ ​ឲ្យ​ផ្សេងគ្នា​ ​មិនបាន​ឡើយ​។​ ​ម្នាល​អាវុសោ​ ​បើ​ប្រាជ្ញា​ ​និង​វិញ្ញាណ​ ​ធម៌​(​ទាំងពីរ​)​ ​នេះ​ ​ដូចគ្នា​ ​មិនមែន​ផ្សេងគ្នា​ទេ​ ​ចុះ​សេចក្តី​ប្លែក​គ្នា​ត្រង់ណា​។​
​(​១​)​ ​សំដៅ​សេចក្តី​ថា​ ​កើត​ ​រលត់​ ​ទាំង​មាន​វត្ថុ​មាន​អារម្មណ៍​ជាមួយគ្នា​។​
ថយ | ទំព័រទី ២៧០ | បន្ទាប់