ឬមិន​ច្រឡំ​គ្នា​ទេ​ ​មួយទៀត​ ​បុគ្គល​នឹង​ចែករំលែក​ធម៌​ទាំងនេះ​ ​ហើយ​បញ្ញត្ត​ ​កុំ​ឲ្យ​ច្រឡំ​គ្នា​ ​បាន​ឬទេ​។​ ​ម្នាល​អាវុសោ​ ​វេទនា​ ​សញ្ញា​ ​និង​វិញ្ញាណ​ ​ធម៌​ទាំងនេះ​ ​ច្រឡំ​គ្នា​ ​មិនមែន​ផ្សេងគ្នា​ទេ​ ​ហើយ​បុគ្គល​ចែករំលែក​ធម៌​ទាំងនេះ​ ​បញ្ញត្ត​ឲ្យ​ផ្សេងគ្នា​មិនបានទេ​ ​ម្នាល​អាវុសោ​ ​វេទនា​ទទួលអារម្មណ៍​ណា​ ​សញ្ញា​ក៏​សំគាល់​អារម្មណ៍​នោះ​ដែរ​ ​សញ្ញាសំគាល់​នូវ​អារម្មណ៍​ណា​ ​វិញ្ញាណ​ក៏​ដឹង​ច្បាស់​ ​នូវ​អារម្មណ៍​នោះ​ដែរ​ ​ព្រោះហេតុនោះ​ ​ធម៌​ទាំងនេះ​ ​ជា​ធម៌​ដូចគ្នា​ ​មិនមែន​ផ្សេងគ្នា​ទេ​ ​បុគ្គល​ ​នឹង​ចែករំលែក​ធម៌​ទាំងនេះ​ ​ហើយ​បញ្ញត្ត​ឲ្យ​ផ្សេងគ្នា​ ​មិនបានទេ​។​ ​
 [​១៣៦​]​ ​ម្នាល​អាវុសោ​ ​ធម្មជាត​អ្វី​ដែលគេ​គប្បី​ដឹង​ ​ដោយ​មនោវិញ្ញាណ​ ​ដ៏​បរិសុទ្ធ​ ​ប្រាសចាក​ឥន្ទ្រិយ​ទាំង៥ប្រការ​។​ ​ម្នាល​អាវុសោ​ ​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដែល​បរិកម្ម​ថា​ ​អាកាស​មិន​មាន​ទីបំផុត​ ​ដូច្នេះ​ ​គប្បី​ដឹង​ ​ដោយ​មនោវិញ្ញាណ​ ​ដ៏​បរិសុទ្ធ​ ​ប្រាសចាក​ឥន្ទ្រិយ​ ​ទាំង៥ប្រការ​ ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដែល​បរិកម្ម​ថា​ ​វិញ្ញាណ​ ​មិន​មាន​ទីបំផុត​ ​និង​អា​កិ​ញ្ចញ្ញា​យតនៈ​ ​ដែល​បរិកម្ម​ថា​ ​អ្វី​តិចតួច​ ​មិន​មាន​ដូច្នេះ​ ​គប្បី​ដឹង​បាន​ដោយ​មនោវិញ្ញាណ​ ​ដ៏​បរិសុទ្ធ​ ​ប្រាសចាក​ឥន្ទ្រិយ​ ​ទាំង៥ប្រការ​។​ ​ម្នាល​អាវុសោ​ ​ធម៌​ដែលគេ​គប្បី​ដឹង​ ​តើ​គេ​តែង​ដឹង​បាន​ដោយ​អ្វី​។​ ​ម្នាល​អាវុសោ​ ​ធម៌​ដែលគេ​គប្បី​ដឹង​នោះ​ឯង​ ​គេ​តែង​ដឹង​ដោយ​បញ្ញាចក្ខុ​។​ ​
ថយ | ទំព័រទី ២៧២ | បន្ទាប់