មាន​វិបស្សនា​ ​ជួយ​ទំនុកបម្រុង១​ ​ម្នាល​អាវុសោ​ ​សម្មាទិដ្ឋិ​ ​ដែល​មាន​ចេ​តោ​វិមុត្តិ​ ​ជា​ផល​ផង​ ​មានផល​ ​គឺ​ចេ​តោ​វិមុត្តិ​ ​ជា​អានិសង្ស​ផង​ ​មាន​បញ្ញា​វិមុត្តិ​ ​ជា​ផល​ផង​ ​មានផល​ ​គឺ​បញ្ញា​វិមុត្តិ​ ​ជា​អានិសង្ស​ផង​ ​មាន​អង្គ៥នេះឯង​ ​ជួយ​ទំនុកបម្រុង​។​
 [​១៣៨​]​ ​ម្នាល​អាវុសោ​ ​ភព​ ​តើមាន​ប៉ុន្មាន​។​ ​ម្នាល​អាវុសោ​ ​ភព​នេះ​ ​មាន៣គឺ​ ​កាមភព១​ ​រូបភព១​ ​អរូបភព១​។​ ​ម្នាល​អាវុសោ​ ​ការ​កើត​ក្នុង​ភព​ថ្មី​តទៅទៀត​ ​ព្រោះ​ហេតុ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​ព្រោះ​សេចក្តី​ត្រេកអរ​ក្នុង​ភព​នោះ​ៗ​ ​របស់​ពួក​សត្វ​ ​ដែល​មាន​អវិជ្ជា​ជា​នី​វរ​ណៈ​ ​មាន​តណ្ហា​ជា​សំយោជនៈ​ ​ការ​កើត​ក្នុង​ភព​ថ្មី​តទៅទៀត​យ៉ាងនេះ​ឯង​។​ ​ម្នាល​អាវុសោ​ ​ការ​មិនកើត​ក្នុង​ភព​ថ្មី​តទៅទៀត​ ​ព្រោះ​ហេតុ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​ព្រោះ​ប្រាសចាក​អវិជ្ជា​ ​ព្រោះ​វិជ្ជា​កើតឡើង​ ​ព្រោះ​ការ​រលត់​ ​នៃ​តណ្ហា​ ​ការ​មិនកើត​ ​ក្នុង​ភព​ថ្មី​តទៅទៀត​ ​យ៉ាងនេះ​ឯង​។​ ​
 [​១៣៩​]​ ​ម្នាល​អាវុសោ​ ​បឋមជ្ឈាន​ ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ស្ងប់ស្ងាត់​ ​ចាក​កាម​ទាំងឡាយ​ ​ស្ងប់ស្ងាត់​ ​ចាក​អកុសលធម៌​ទាំងឡាយ​ ​ក៏​ចូលកាន់​បឋមជ្ឈាន​ ​ដែល​ប្រកបដោយ​វិតក្កៈ​ ​ប្រកបដោយ​វិចារៈ​ ​មាន​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​វិវេក
ថយ | ទំព័រទី ២៧៤ | បន្ទាប់