[​១៤០​]​ ​ម្នាល​អាវុសោ​ ​ឥន្ទ្រិយ​ទាំង៥ប្រការ​នេះ​ ​មាន​វិ​ស័យ​ផ្សេង​ៗ​គ្នា​ ​មាន​អា​រម្ម​ណ៍​ផ្សេង​ៗ​គ្នា​ ​ទទួល​វិស័យ​ ​ដែល​កើតជា​អារម្មណ៍​ជំនួស​គ្នា​ ​មិនបានទេ​ ​ឥន្ទ្រិយ​ទាំង៥​ ​គឺ​អ្វីខ្លះ​ ​គឺ​ចក្ខុន្ទ្រិយ១​ ​សោ​តិ​ន្ទ្រិយ១​ ​ឃា​និ​ន្ទ្រិយ១​ ​ជិវ្ហិន្ទ្រិយ១​ ​កាយិន្ទ្រិយ១​ ​ម្នាល​អាវុសោ​ ​កាលបើ​ឥន្ទ្រិយ​ ​ទាំង៥ប្រការ​នេះ​ ​មាន​វិ​ស័យ​ផ្សេង​ៗ​គ្នា​ ​មាន​អា​រម្ម​ណ៍​ផ្សេង​ៗ​គ្នា​ ​មិន​ទទួល​វិស័យ​ ​ដែល​កើតជា​អារម្មណ៍​ ​ជំនួស​គ្នា​បានទេ​ ​ចុះ​មាន​អ្វី​ជាទី​ពឹង​ ​មួយទៀត​ ​សភាព​អ្វី​ ​ទទួល​វិស័យ​ ​ដែល​កើតជា​អារម្មណ៍​ ​របស់​ឥន្ទ្រិយ​ទាំង៥​ ​ប្រការ​នោះ​។​ ​ម្នាល​អាវុសោ​ ​ឥន្ទ្រិយ​ ​ទាំង៥ប្រការ​នេះ​ ​មាន​វិ​ស័យ​ផ្សេង​ៗ​គ្នា​ ​មាន​អា​រម្ម​ណ៍​ផ្សេង​ៗ​គ្នា​ ​មិន​ទទួល​វិស័យ​ ​ដែល​កើតជា​អារម្មណ៍​ ​ជំនួស​គ្នា​បានទេ​ ​ឥន្ទ្រិយ​ទាំង៥​ ​គឺ​អ្វីខ្លះ​ ​គឺ​ចក្ខុន្ទ្រិយ១​ ​សោ​តិ​ន្ទ្រិយ១​ ​ឃា​និ​ន្ទ្រិយ១​ ​ជិវ្ហិន្ទ្រិយ១​ ​កាយិន្ទ្រិយ១​ ​ម្នាល​អាវុសោ​ ​កាលបើ​ឥន្ទ្រិយ​ ​ទាំង៥ប្រការ​នេះឯង​ ​មាន​វិ​ស័យ​ផ្សេង​ៗ​គ្នា​ ​មាន​អា​រម្ម​ណ៍​ផ្សេង​ៗ​គ្នា​ ​មិន​ទទួល​វិស័យ​ ​ដែល​កើតជា​អារម្មណ៍​ជំនួស​គ្នា​បានទេ​ ​មានចិត្តជា​ទីពឹង​ ​មានចិត្ត​ទទួល​វិស័យ​ ​ដែល​កើតជា​អារម្មណ៍​ ​របស់​ឥន្ទ្រិយ​ ​ទាំង៥នោះ​។​ ​
ថយ | ទំព័រទី ២៧៦ | បន្ទាប់