ម្នាល​អាវុសោ​មោគ្គល្លាន​ ​ភិ​ក្ខុញុំាង​ចិត្ត​ឲ្យ​ប្រព្រឹត្តទៅ​ ​ក្នុង​អំណាច​ខ្លួន​ផង​ ​ភិក្ខុ​មិនបាន​ប្រព្រឹត្តទៅ​ ​តាម​អំណាច​របស់​ចិត្ត​ផង​ ​ភិក្ខុ​នោះ​ ​ប្រាថ្នា​ដើម្បី​នៅ​អស់​បុព្វណ្ហសម័យ​ ​ដោយ​វិហារ​សមាបត្តិ​ណា​ ​ក៏​នៅ​អស់​បុព្វណ្ហសម័យ​ ​ដោយ​វិហារ​សមាបត្តិ​នោះ​បាន​ ​បើ​ប្រាថ្នា​ដើម្បី​នៅ​អស់​មជ្ឈន្តិកសម័យ​ ​ដោយ​វិហារ​សមាបត្តិ​ណា​ ​ក៏​នៅ​អស់​មជ្ឈន្តិកសម័យ​ ​ដោយ​វិហារ​សមាបត្តិ​នោះ​បាន​ ​បើ​ប្រាថ្នា​ដើម្បី​នៅ​អស់​សាយណ្ហសម័យ​ ​ដោយ​វិហារ​សមាបត្តិ​ណា​ ​ក៏​នៅ​អស់​សាយណ្ហសម័យ​ ​ដោយ​វិហារ​សមាបត្តិ​នោះ​បាន​ ​ក៏​យ៉ាងនោះ​ដែរ​ ​ម្នាល​អាវុសោ​ ​មោគ្គល្លាន​ ​ព្រៃ​គោ​សិង្គ​សាលវ័ន​ ​រុងរឿង​ដោយសារ​ភិក្ខុ​រូប​នេះឯង​។​
 [​១៦​]​ ​លំដាប់នោះ​ឯង​ ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​បាន​និយាយ​នឹង​ព្រះ​ថេរៈ​មាន​អាយុ​ទាំងនោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពួក​យើង​ទាំងអស់គ្នា​ ​បាន​ព្យាករ​បដិ​ភាន​ ​តាម​សមគួរ​ដល់​ខ្លួន​ហើយ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មក​ ​យើង​នឹង​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​នឹង​ក្រាបទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​បើ​ព្រះមានព្រះភាគ​ ​នឹង​ព្យាករ​ដល់​យើង​ ​យ៉ាងណា​ ​យើង​នឹង​ចាំទុក​ ​នូវ​សេចក្តី​នោះ​ ​យ៉ាងនោះ​។​ ​ព្រះ​ថេរៈ​មាន​អាយុ​ទាំងនោះ​
ថយ | ទំព័រទី ២៨ | បន្ទាប់