ម្នាល​អាវុសោ​ ​បច្ច័យ​ដែល​ឲ្យ​អនិមិត្ត​ចេ​តោ​វិមុត្តិ​តាំងនៅ​បាន​យូរ​ ​តើមាន​ប៉ុន្មាន​។​ ​ម្នាល​អាវុសោ​ ​បច្ច័យ​ដែល​ឲ្យ​អ​និ​មិត្តា​ចេ​តោ​វិមុត្តិ​ ​តាំងនៅ​បាន​យូរ​ ​មាន៣ប្រការ​ ​គឺ​ការ​មិន​យកចិត្ត​ទុកដាក់​ ​ចំពោះ​អារម្មណ៍​ទាំងពួង១​ ​ការ​យកចិត្ត​ទុកដាក់​ ​ចំពោះ​និព្វាន​ធាតុ​ ​ដែល​ប្រាសចាក​អារម្មណ៍១​ ​ការបាន​តាក់តែង​ទុក​ពី​ខាងដើម១​ ​ម្នាល​អាវុសោ​ ​បច្ច័យ​ដែល​ឲ្យ​អនិមិត្ត​ចេ​តោ​វិមុត្តិ​តាំងនៅ​បាន​យូរ​ ​មាន៣ប្រការ​នេះឯង​។​ ​ម្នាល​អាវុសោ​ ​បច្ច័យ​នៃ​ការ​ចេញ​ចាក​ ​អ​និ​មិត្តា​ចេ​តោ​វិមុត្តិ​ ​មាន​ប៉ុន្មាន​។​ ​ម្នាល​អាវុសោ​ ​បច្ច័យ​នៃ​ការ​ចេញ​ចាក​ ​អ​និ​មិត្តា​ចេ​តោ​វិមុត្តិ​ ​មាន២ប្រការ​គឺ​ ​ការ​យកចិត្ត​ទុកដាក់​ ​ចំពោះ​អារម្មណ៍​ទាំងពួង១​ ​ការ​មិន​យកចិត្ត​ទុកដាក់​ ​ចំពោះ​និព្វាន​ធាតុ​ ​ដែល​មិន​មាន​អារម្មណ៍១​ ​ម្នាល​អាវុសោ​ ​បច្ច័យ​នៃ​ការ​ចេញ​ចាក​ ​អ​និ​មិត្តា​ចេ​តោ​វិមុត្តិ​ ​មាន២ប្រការ​នេះឯង​។​
ថយ | ទំព័រទី ២៨១ | បន្ទាប់