ចិត្តសង្ខារ​ ​(​រលត់​មុន​)​។​ ​ម្នាល​អាវុសោ​វិសាខ​ ​ភិក្ខុ​ដែល​ចូល​សញ្ញា​វេទយិត​និរោធ​នោះ​ ​វចីសង្ខារ​ ​រលត់​មុន​ ​តមក​ ​ទើប​កាយសង្ខារ​ ​(​រលត់​)​ ​តពីនោះមក​ទៀត​ ​ទើប​ចិត្តសង្ខារ​ ​(​រលត់​)​។​ ​បពិត្រ​ព្រះនាង​ជា​ម្ចាស់​ ​ការ​ចេញ​អំពី​សញ្ញា​វេទយិត​និរោធ​សមាបត្តិ​មកវិញ​ ​ដោយ​ប្រការ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​វិ​សា​ខៈ​ ​ភិក្ខុ​ដែល​ចេញ​អំពី​សញ្ញា​វេទយិត​និរោធ​សមាបត្តិ​ ​(​នោះ​)​ ​មិន​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​ចេញ​អំពី​សញ្ញា​វេទយិត​និរោធ​សមាបត្តិ​ ​ឬថា​ ​អាត្មាអញ​ ​ចេញ​អំពី​សញ្ញា​វេទយិត​និរោធ​សមាបត្តិ​ឥឡូវនេះ​ ​ឬក៏​ថា​ ​អាត្មាអញ​ ​ចេញ​ហើយ​ ​អំពី​សញ្ញា​វេទយិត​និរោធ​សមាបត្តិ​ ​ដូច្នេះ​ឡើយ​ ​តែថា​ ​មុននឹង​ចេញ​អំពី​ ​និរោធ​សមាបត្តិ​នោះ​ ​ភិក្ខុ​នោះ​ ​ចំរើន​ចិត្ត​យ៉ាងនេះ​ ​បាន​ជា​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​ជា​បុគ្គល​ ​មានចិត្ត​សង្ខារ​ឡើងវិញ​។​ ​បពិត្រ​ព្រះនាង​ជា​ម្ចាស់​ ​ចុះ​ភិក្ខុ​ដែល​ចេញ​ ​អំពី​សញ្ញា​វេទយិត​និរោធ​ ​ពួក​ធម៌​ណា​កើតមុន​ ​កាយសង្ខារ​ ​ឬ​វចីសង្ខារ​ ​ឬក៏​ចិត្តសង្ខារ​ ​(​កើតមុន​)​។​ ​ម្នាល​អាវុសោ​វិ​សា​ខៈ​ ​ភិក្ខុ​ដែល​ចេញ​ ​អំពី​សញ្ញា​វេទយិត​និរោធ​សមាបត្តិ​ ​(​នោះ​)​ ​ចិត្តសង្ខារ​កើតមុន​ ​តមក​ ​ទើប​កាយសង្ខារ​ ​(​កើត​)​ ​ត​អំពី​នោះ​មក​
ថយ | ទំព័រទី ២៩៦ | បន្ទាប់