ធម្មជាត​ ​ដែល​ទទួលអារម្មណ៍​ជា​សុខ​ ​ដ៏​ឆ្ងាញ់​ ​ប្រព្រឹត្តទៅ​ក្នុង​កាយ​ ​ឬ​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ ​នេះ​ហៅថា​ ​សុខវេទនា​ ​ម្នាល​អាវុសោ​វិ​សា​ខៈ​ ​ធម្មជាត​ ​ដែល​ទទួលអារម្មណ៍​ជា​ទុក្ខ​ ​មិន​ឆ្ងាញ់​ ​ប្រព្រឹត្តទៅ​ក្នុង​កាយ​ ​ឬ​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ ​នេះ​ហៅថា​ ​ទុក្ខវេទនា​ ​ម្នាល​អាវុសោ​វិ​សា​ខៈ​ ​ធម្មជាត​ ​ដែល​ទទួលអារម្មណ៍​ ​ដែល​ឆ្ងាញ់​ ​ក៏​មិនមែន​ ​មិន​ឆ្ងាញ់​ ​ក៏​មិនមែន​ ​ប្រព្រឹត្តទៅ​ក្នុង​កាយ​ ​ឬ​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ ​នេះ​ហៅថា​ ​អ​ទុ​ក្ខម​សុខវេទនា​។​ ​បពិត្រ​ព្រះនាង​ជា​ម្ចាស់​ ​ចុះ​សុខវេទនា​ ​មាន​អ្វី​ជា​សុខ​ ​មាន​អ្វី​ជា​ទុក្ខ​។​ ​ម្នាល​អាវុសោ​វិសាខ​ ​សុខវេទនា​ ​មាន​កិរិយា​ឋិតនៅ​ដដែល​ជា​សុខ​ ​មានការ​ប្រែប្រួល​ទៅវិញ​ ​ជា​ទុក្ខ​ ​ទុក្ខវេទនា​ ​មាន​កិរិយា​នៅជា​ទុក្ខ​ ​មាន​កិរិយា​ប្រែប្រួល​ទៅវិញ​ជា​សុខ​ ​ឯ​អ​ទុ​ក្ខម​សុខវេទនា​ ​មានការ​ដឹង​ច្បាស់ជា​សុខ​ ​មានការ​មិនដឹងជា​ទុក្ខ​។​ ​បពិត្រ​ព្រះនាង​ជា​ម្ចាស់​ ​ចុះ​អនុស័យ​អ្វី​ ​ដេក​សម្ងំ​នៅក្នុង​សុខវេទនា​ ​អនុស័យ​អ្វី​ ​ដេក​សម្ងំ​នៅក្នុង​ទុក្ខវេទនា​ ​អនុស័យ​អ្វី​ ​ដេក​សម្ងំ​នៅក្នុង​អ​ទុ​ក្ខម​សុខវេទនា​។​ ​ម្នាល​អាវុសោ​វិ​សា​ខៈ​ ​រាគានុស័យ​ ​ដេក​សម្ងំ​នៅក្នុង​សុខវេទនា​ ​បដិ​ឃានុ​ស័យ​ ​ដេក​សម្ងំ​នៅក្នុង​ទុក្ខវេទនា​ ​អ​វិ​ជ្ជានុ​ស័យ​ ​ដេក​សម្ងំ​នៅក្នុង​អ​ទុ​ក្ខម​សុខវេទនា​។​ ​បពិត្រ​ព្រះនាង​ជា​ម្ចាស់​
ថយ | ទំព័រទី ២៩៨ | បន្ទាប់