ឥឡូវ​ ​យើង​ទាំងនេះ​ ​ក៏​រងទុក្ខ​វេទនា​ ​ដ៏​ក្លាខ្លាំង​ ​ខ្លោចផ្សា​ ​ព្រោះ​មាន​កាម​ ​ជាហេតុ​ ​មាន​កាម​ ​ជា​គ្រឿង​ប្រគល់ឲ្យ​នូវ​ផល​មែន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ផ្លែ​ជ្រៃ​ទុំ​ ​បែក​ក្នុង​ខែ​ជាទីបំផុត​ ​នៃ​គិម្ហរដូវ​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពូជ​ជ្រៃ​នោះ​ ​ក៏​ច្រុះ​ចុះ​ ​ទៀប​គល់រាំង​ភ្នំ​មួយ​ដើម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ទេវតា​ណា​ ​ដែល​អាស្រ័យ​នៅ​លើ​ដើម​រាំងភ្នំ​នោះ​ ​ទេវតា​នោះ​ ​ក៏​ភិតភ័យ​ ​ភ្ញាក់ផ្អើល​ ​ដល់​នូវ​សេចក្តី​តក់ស្លុត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ឯង​ ​អារាម​ទេវតា​ ​វនទេវតា​ ​រុក្ខទេវតា​ ​និង​ទេវតា​ ​ដែល​អាស្រ័យ​លើ​ដើមឈើ​ជា​ថ្នាំ​ ​និង​ស្មៅ​ ​និង​ដើមឈើ​ជាធំ​ ​ក្នុង​ព្រៃ​ទាំងឡាយ​ ​ជា​មិត្ត​ ​ជា​អាមាត្យ​ ​ជា​ញាតិសាលោហិត​ ​របស់​ទេវតា​ ​ដែល​អាស្រ័យ​នៅ​លើ​ដើម​រាំងភ្នំ​នោះ​ ​មក​ប្រជុំ​ព្រមគ្នា​ ​លួងលោម​យ៉ាងនេះ​ថា​ ​អ្នក​ដ៏​ចំរើន​ ​កុំ​ខ្លាច​ឡើយ​ ​អ្នក​ដ៏​ចំរើន​ ​កុំ​ខ្លាច​ឡើយ​ ​ធ្វើ​ម្តេច​ឲ្យតែ​ក្ងោក​ចឹក​លេប​ ​ម្រឹគ​ទំពាស៊ី​ ​ភ្លើងព្រៃ​ឆេះ​ ​អ្នកធ្វើការ​ងារ​ក្នុង​ព្រៃ​ ​បោចរោច​ ​ឬ​កណ្តៀរ​ពូន​លុប​ ​នូវ​ពូជ​ជ្រៃ​នោះ​ ​ពុំ​នោះ​សោត​ ​ធ្វើ​ម្តេច​ឲ្យតែ​មិន​មានពូជ​ក៏បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្ងោក​ក៏​មិន​ចឹក​លេប​ ​ម្រឹគ​មិន​ទំពាស៊ី​ ​ភ្លើងព្រៃ​មិន​ឆេះ​ ​អ្នកធ្វើការ​ងារ​ក្នុង​ព្រៃ​ ​មិន​បោចរោច​
ថយ | ទំព័រទី ៣០៦ | បន្ទាប់