ដែល​អ្នក​ទាំងឡាយ​ ​បង្កហេតុ​ ​ឈ្លោះ​ ​ទាស់ទែងគ្នា​ ​ចាក់ដោត​គ្នានឹងគ្នា​ ​ដោយ​លំពែង​ ​គឺ​មាត់​ ​សម័យ​នោះ​ ​អ្នក​ទាំងឡាយ​ ​បាន​តាំង​កាយ​កម្ម​ ​ប្រកបដោយ​មេត្តា​ ​ចំពោះ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ ​ក្នុង​ទី​ចំពោះមុខ​ ​និង​ទី​កំបាំងមុខ​ ​ឬ​បាន​តាំង​វចីកម្ម​ ​ប្រកបដោយ​មេត្តា​ ​ចំពោះ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ ​ក្នុង​ទី​ចំពោះមុខ​ ​និង​ទី​កំបាំងមុខ​ ​ឬ​បាន​តាំង​មនោ​កម្ម​ ​ប្រកបដោយ​មេត្តា​ ​ចំពោះ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ ​ក្នុង​ទី​ចំពោះមុខ​ ​និង​ទី​កំបាំងមុខ​ ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិនបាន​តាំង​យ៉ាងនោះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ដូច្នេះ​ថា​ ​សម័យ​ណា​ ​ដែល​អ្នក​ទាំងឡាយ​ ​បង្កហេតុ​ ​ឈ្លោះ​ ​ទាស់ទែងគ្នា​ ​ចាក់ដោត​គ្នានឹងគ្នា​ ​ដោយ​លំពែង​ ​គឺ​មាត់​ ​សម័យ​នោះ​ ​អ្នក​ទាំងឡាយ​ ​មិនបាន​តាំង​កាយ​កម្ម​ ​ប្រកបដោយ​មេត្តា​ ​ចំពោះ​សព្រហ្មចារី​បុគ្គល​ ​ក្នុង​ទី​ចំពោះមុខ​ ​និង​ទី​កំបាំងមុខ​ផង​ ​មិនបាន​តាំង​វចីកម្ម​ ​ប្រកបដោយ​មេត្តា​ ​ចំពោះ​ពួក​សព្រហ្មចារី​បុគ្គល​ ​ក្នុង​ទី​ចំពោះមុខ​ ​និង​ទី​កំបាំងមុខ​ផង​ ​មិនបាន​តាំង​មនោ​កម្ម​ ​ប្រកបដោយ​មេត្តា​ ​ចំពោះ​ពួក​សព្រហ្មចារី​បុគ្គល​ ​ក្នុង​ទី​ចំពោះមុខ​ ​និង​ទី​កំបាំងមុខ​ផង​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​ឥឡូវនេះ​ ​អ្នក​ទាំងឡាយ​ដឹង​ដូចម្តេច​ ​ឃើញ​ដូចម្តេច​ ​បាន​ជា​បង្កហេតុ​ ​ឈ្លោះ​
ថយ | ទំព័រទី ៣៤៨ | បន្ទាប់