[​១៨៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រការ​មួយទៀត​ ​អរិយសាវ័ក​រមែង​ពិចារណា​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ប្រកបដោយ​ទិដ្ឋិ​ ​មាន​សភាព​យ៉ាងណា​ ​សមណៈ​ ​និង​ព្រាហ្មណ៍​ដទៃ​ ​ក្រៅអំពី​នេះ​ ​ដែល​ប្រកបដោយ​ទិដ្ឋិ​មាន​សភាព​យ៉ាងនោះ​ដែរ​ ​តើមាន​ឬ​ហ្ន៎​។​ ​អរិយសាវ័ក​នោះ​ ​ក៏​ដឹង​យ៉ាងនេះ​ថា​ ​អាត្មាអញ​ប្រកបដោយ​ទិដ្ឋិ​ ​មាន​សភាព​យ៉ាងណា​ ​សមណៈ​ ​និង​ព្រាហ្មណ៍​ដទៃ​ ​ក្រៅអំពី​នេះ​ ​ដែល​ប្រកបដោយ​ទិដ្ឋិ​ ​មាន​សភាព​យ៉ាងនោះ​ ​មិន​មាន​ទេ​។​ ​នេះ​ជា​ញាណ​ទី៣​ ​ដែល​ភិក្ខុ​នោះ​ ​បាន​ត្រាស់​ដឹង​ហើយ​ ​ជា​ញាណ​ដ៏​ប្រសើរ​ ​ជា​លោ​កុត្ត​រៈ​ ​មិន​សាធារណ៍​ ​ដល់​ពួក​បុថុជ្ជន​ឡើយ​។​
 [​១៨៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រការ​មួយទៀត​ ​អរិយសាវ័ក​ ​រមែង​ពិចារណា​ ​ដូច្នេះ​ថា​ ​បុគ្គល​ដែល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​ប្រកបដោយ​ទិដ្ឋិ​តាមធម្មតា​ ​មាន​សភាព​យ៉ាងណា​ ​អាត្មាអញ​ ​ក៏​ប្រកបដោយ​ទិដ្ឋិ​តាមធម្មតា​ ​មាន​សភាព​យ៉ាងនោះ​ដែរ​ឬ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​ប្រកបដោយ​ទិដ្ឋិ​ ​តាមធម្មតា​ ​មាន​សភាព​ដូចម្តេច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មតា​របស់​បុគ្គល​ ​ដែល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​
ថយ | ទំព័រទី ៣៥៥ | បន្ទាប់