[​១៨៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រការ​មួយទៀត​ ​អរិយសាវ័ក​ ​រមែង​ពិចារណា​ ​ដូច្នេះ​ថា​ ​បុគ្គល​ដែល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​ប្រកបដោយ​ទិដ្ឋិ​តាម​កំឡាំង​ ​មាន​សភាព​យ៉ាងណា​ ​អាត្មាអញ​ ​ក៏​ប្រកបដោយ​ទិដ្ឋិ​តាម​កំឡាំង​ ​មាន​សភាព​យ៉ាងនោះ​ដែរ​ឬ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​ប្រកបដោយ​ទិដ្ឋិ​ ​តាម​កំឡាំង​ ​មាន​សភាព​ដូចម្តេច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភាព​នៃ​បុគ្គល​ដែល​បរិបូណ៌​ដោយ​ទិដ្ឋិ​មាន​កំឡាំង​នោះ​ ​រមែង​បាន​អត្ថ​វេទ​ ​បាន​ធម្ម​វេទ​ ​និង​បាមោជ្ជ​ ​ដែល​ប្រកបដោយ​ធម៌​ ​ចំពោះ​អ្នក​សំដែង​ធម្មវិន័យ​ ​ដែល​តថាគត​ ​បាន​សំដែង​ទុក​មក​។​ ​ភិក្ខុ​នោះ​ ​រមែង​ដឹង​យ៉ាងនេះ​ថា​ ​បុគ្គល​ដែល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​ប្រកបដោយ​ទិដ្ឋិ​តាម​កំឡាំង​ ​មាន​សភាព​យ៉ាងណា​ ​អាត្មាអញ​ ​ក៏​ប្រកបដោយ​ទិដ្ឋិ​ ​តាម​កំឡាំង​ ​មាន​សភាព​យ៉ាងនោះ​ដែរ​។​ ​នេះ​ជា​ញាណ​ទី៧​ ​ដែល​ភិក្ខុ​នោះ​ ​បាន​ត្រាស់​ដឹង​ហើយ​ ​ជា​ញាណ​ដ៏​ប្រសើរ​ ​ជា​លោ​កុត្ត​រៈ​ ​មិន​សាធារណ៍​ ​ដល់​ពួក​បុថុជ្ជន​ឡើយ​។​
ថយ | ទំព័រទី ៣៥៩ | បន្ទាប់