ជា​អ្នកចេះដឹង​ក្នុង​លោក​ ​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​បាន​ពន្យល់​ពួក​សាវ័ក​ ​និង​ពួក​បព្វជិត​ ​បាន​សំដែងធម៌​ ​ដល់​ពួក​សាវ័ក​ ​និង​ពួក​បព្វជិត​ ​បាន​ធ្វើ​សេចក្តី​ប្រាថ្នា​ក្នុង​ពួក​សាវ័ក​ ​និង​ពួក​បព្វជិត​ ​លុះ​ពន្យល់​ពួក​សាវ័ក​ ​និង​ពួក​បព្វជិត​ ​សំដែងធម៌​ ​ដល់​ពួក​សាវ័ក​ ​និង​ពួក​បព្វជិត​ ​មានចិត្ត​ប្រាថ្នា​ក្នុង​ពួក​សាវ័ក​ ​និង​ពួក​បព្វជិត​ហើយ​ ​លុះ​ទំ​លាយ​កាយ​ ​ផ្តាច់​ជីវិត​បាត់​ទៅ​ ​កើត​ក្នុង​ពួក​ដ៏​ថោកទាប​ ​(​គឺ​អបាយភូមិ​ទាំង៤​)​។​ ​ម្នាល​ភិក្ខុ​ ​មួយទៀត​ ​ក្នុង​កាលមុន​ខ្លួន​លោក​ ​(​ទៅទៀត​)​ ​មាន​ពួក​សមណព្រាហ្មណ៍​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ជា​អ្នកចេះដឹង​ក្នុង​លោក​ ​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​មិនបាន​ពន្យល់​ពួក​សាវ័ក​ ​មិនបាន​ពន្យល់​ពួក​បព្វជិត​ ​មិន​សំដែងធម៌​ ​ដល់​ពួក​សាវ័ក​ ​មិន​សំដែងធម៌​ដល់​ពួក​បព្វជិត​ ​មិន​ធ្វើ​សេចក្តី​ប្រាថ្នា​ក្នុង​ពួក​សាវ័ក​ ​មិន​ធ្វើ​សេចក្តី​ប្រាថ្នា​ក្នុង​ពួក​បព្វជិត​ ​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​លុះ​មិនបាន​ពន្យល់​ពួក​សាវ័ក​ ​មិនបាន​ពន្យល់​ពួក​បព្វជិត​ ​មិនបាន​សំដែងធម៌​ ​ដល់​ពួក​សាវ័ក​ ​មិនបាន​សំដែងធម៌​ដល់​ពួក​បព្វជិត​ ​មិន​មានចិត្ត​ប្រាថ្នា​ក្នុង​ពួក​សាវ័ក​ ​មិន​មានចិត្ត​ប្រាថ្នា​ក្នុង​ពួក​បព្វជិត​ហើយ​ ​លុះ​ទំ​លាយ​កាយ​ ​ផ្តាច់​បង់ជីវិត​ ​ក៏បាន​មក​កើត​ក្នុង​ទី​ដ៏​ខ្ពង់ខ្ពស់​ ​(​ព្រហ្មលោក​)​។​ ​ម្នាល​ភិក្ខុ​ ​ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំ​និយាយ​នឹង​លោក​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​និទ៌ុក្ខ​ ​ខ្ញុំ​សូម​រំលឹក​ ​កុំ​ឲ្យ​លោក​មាន​សេចក្តី​ខ្វល់ខ្វាយ​
ថយ | ទំព័រទី ៣៧៥ | បន្ទាប់