ជាត​ថា​គត​ដដែល​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ទោះបី​តថាគត​ ​មិន​សំដែងធម៌​ដល់​ពួក​សាវ័ក​ក្តី​ ​ក៏​នៅជា​តថាគត​ដដែល​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ទោះបី​តថាគត​ ​ពន្យល់​ពួក​សាវ័ក​ក្តី​ ​ក៏​នៅជា​តថាគត​ដដែល​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ទោះបី​តថាគត​ ​មិន​ពន្យល់​ពួក​សាវ័ក​ក្តី​ ​ក៏​នៅជា​តថាគត​ដដែល​ ​ដំណើរ​នោះ​ព្រោះ​ហេតុអ្វី​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ព្រោះ​តថាគត​ ​បាន​លះបង់​ ​នូវ​អាសវៈ​ ​ដែល​ជា​សង្កិលេស​ធម៌​ ​ជា​ធម៌​តាក់តែង​ភព​ថ្មី​ ​ប្រកបដោយ​សេចក្តី​ក្រវល់ក្រវាយ​ ​មានទុក្ខ​ជា​ផល​ ​មាន​ជាតិ​ ​ជរា​ ​និង​មរណៈ​ ​តទៅ​ខាងមុខ​ ​បាន​ទាំង​ផ្តាច់ផ្តិល​ឫសគល់​អស់ហើយ​ ​បាន​ធ្វើ​វត្ថុ​សម្រាប់​កើត​ទៀត​ ​ឲ្យអស់​រលីង​ ​ដូចជា​ដើមត្នោត​ ​ដែលគេ​គាស់​ក្របែល​ ​រំលើង​ឲ្យ​លែង​ដុះ​ទៅទៀត​ហើយ​ ​បាន​ធ្វើឲ្យ​លែង​មាន​បែបភាព​តទៅទៀត​ហើយ​ ​ឲ្យ​ជា​ធម៌​លែង​មានកំណើត​តទៅ​ខាងមុខ​ទៀតហើយ​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ដូចជា​ដើមត្នោត​ ​ដែល​មាន​ចុង​កំបុត​ហើយ​ ​មិន​គួរ​នឹង​ដុះឡើង​វិញ​បាន​ ​យ៉ាងណា​ ​ម្នាល​មារ​មានចិត្ត​បាប​ ​តថាគត​ ​បាន​លះបង់​នូវ​អាសវៈ​ទាំងឡាយ​ ​ជា​សង្កិលេស​ ​ជា​ធម៌​តាក់តែង​ភព​ថ្មីទៀត​ ​ប្រកបដោយ​សេចក្តី​ក្រវល់ក្រវាយ​
ថយ | ទំព័រទី ៣៧៧ | បន្ទាប់