[​១៩៨​]​ ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​បានឃើញ​មារ​ដែល​មានចិត្ត​បាប​នោះ​ ​ចូលក្នុង​ផ្ទៃ​ ​សម្ងំ​នៅក្នុង​ពោះវៀន​ ​លុះ​ឃើញ​ហើយ​ ​ក៏បាន​និយាយ​នឹង​មារ​មានចិត្ត​បាប​ដូច្នេះ​ថា​ ​ម្នាល​មារ​មានចិត្ត​បាប​ ​អ្នក​ចូរ​ចេញទៅ​ ​ម្នាល​មារ​មានចិត្ត​បាប​ ​អ្នក​ចូរ​ចេញទៅ​ ​អ្នក​កុំ​បៀតបៀន​ព្រះ​តថាគត​ ​កុំ​បៀតបៀន​សាវ័ក​ព្រះ​តថាគត​ឡើយ​ ​ការបៀតបៀន​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​មិន​ចំរើន​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​អស់​កាល​ជា​អង្វែង​ ​កុំ​មានដល់​អ្នក​ឡើយ​។​ ​គ្រានោះ​ ​មារ​មានចិត្ត​បាប​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​សមណៈ​នេះ​ ​មិនដឹង​ ​មិន​ស្គាល់​អញ​ទេ​ ​បាន​ជា​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​មារ​មានចិត្ត​បាប​ ​អ្នក​ចូរ​ចេញទៅ​ ​ម្នាល​មារ​មានចិត្ត​បាប​ ​អ្នក​ចូរ​ចេញទៅ​ ​អ្នក​កុំ​បៀតបៀន​ព្រះ​តថាគត​ ​កុំ​បៀតបៀន​សាវ័ក​ព្រះ​តថាគត​ឡើយ​ ​ការបៀតបៀន​ដែល​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​មិន​ចំរើន​ ​ដើម្បី​សេចក្តី​ទុក្ខ​អស់​កាល​ជា​អង្វែង​ ​កុំ​មានដល់​អ្នក​ឡើយ​ ​សូម្បី​គ្រូ​នៃ​សាវ័ក​នោះ​ ​ក៏​មិន​គប្បី​ស្គាល់​អាត្មាអញ​បាន​ដោយ​ឆាប់រហ័ស​ ​ចំណង់បើ​សាវ័ក​នេះ​ ​នឹង​ស្គាល់​អាត្មាអញ​ ​ដូចម្តេច​បាន​។​ ​លំដាប់នោះ​ ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​បាន​និយាយ​នឹង​មារ​មានចិត្ត​បាប​ ​យ៉ាងនេះ​ថា​ ​ម្នាល​មារ​មានចិត្ត​បាប​ ​អាត្មា​ស្គាល់​អ្នក​ច្បាស់​ហើយ​ ​អ្នក​កុំ​មើលងាយ​ថា​ ​
ថយ | ទំព័រទី ៣៨០ | បន្ទាប់