[​២០១​]​ ​ម្នាល​មារ​មានចិត្ត​បាប​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់ព្រះ​នាម​កកុសន្ធៈ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​បាន​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​ដែល​ទូ​សី​មារ​ចូល​ជ្រែក​សរីរៈ​ហើយ​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​មក​ ​ចូរ​ជេរ​ ​គម្រាម​ ​ប្រទូស្ត​ ​បៀតបៀន​ភិក្ខុ​ទាំងឡាយ​ដែល​មាន​សីល​ ​មានធម៌​ជាកុសល​ ​គិត​ដូចម្តេច​នឹង​ធ្វើ​ចិត្ត​ ​របស់​ពួក​ភិក្ខុ​ ​ដែល​ពួក​អ្នក​ជេរ​ ​គម្រាម​ ​ប្រទូស្ត​ ​បៀតបៀន​ហើយ​នោះ​ ​ល្មម​ឲ្យ​រាយមាយ​ ​ឲ្យ​ទូ​សី​មារ​បាន​ឱកាស​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ចូរ​មក​ ​ចូរ​មានចិត្ត​ប្រកបដោយ​មេត្តា​ផ្សាយ​ទៅកាន់​ទិសទី១​ ​ទិសទី២​ ​ក៏​ដូចគ្នា​ ​ទិសទី៣​ ​ក៏​ដូចគ្នា​ ​ទិសទី៤ក៏​ដូចគ្នា​ ​មានចិត្ត​ប្រកបដោយ​មេត្តា​ដ៏​ធំ​ទូលាយ​ ​ជា​រូបាវចរ​ ​និង​អ​រូបាវចរ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​លោក​ ​ដែល​មាន​សត្វ​ទាំងអស់​ ​ដោយ​យក​ខ្លួនឯង​ប្រៀប​នឹង​សត្វ​ទាំងអស់​ ​ក្នុង​ទី​ទាំងពួង​ ​គឺ​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​គឺ​ទិស​ជុំវិញ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​អ្នក​ទាំងឡាយ​ ​ចូរ​មានចិត្ត​ប្រកបដោយ​ករុណា​.​.​.​ ​មានចិត្ត​ប្រកបដោយ​មុទិតា​.​.​.​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​.​.​.​ ​ផ្សាយ​ទៅកាន់​ទិសទី១​ ​ទិសទី២​ ​ក៏​ដូចគ្នា​ ​ទិសទី៣​ ​ក៏​ដូចគ្នា​ ​ទិសទី៤ក៏​ដូចគ្នា​ ​
ថយ | ទំព័រទី ៣៨៨ | បន្ទាប់