បាន​ឆេះ​ក្នុង​ឧស្សុទ​នរក​ ​របស់​មហានរក​នោះ​ឯង​ ​ទទួល​ទុក្ខវេទនា​ ​ដែល​កើតមក​អំពី​វិបាក​ ​អស់​មួយ​ហ្មឺន​ឆ្នាំ​។​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ឯ​កាយ​របស់​អាត្មា​នោះ​ ​មាន​សភាព​ដូចជា​ក្បាលមនុស្ស​ ​ពុំ​នោះ​សោត​ ​មាន​សភាព​ដូចជា​ក្បាល​ត្រី​។​
​[​២០៦​]​ ​ទូ​សី​មារ​ ​ដែល​បៀតបៀន​ព្រះ​វិ​ធុរៈ​សាវ័ក​ ​និង​ព្រះ​កកុសន្ធៈ​ ​ជា​ព្រាហ្មណ​ជាត​ ​ហើយ​ឆេះ​ក្នុង​នរក​ដូចម្តេច​ទៅ​ ​ទូ​សី​មារ​ ​ដែល​បៀតបៀន​ព្រះ​វិ​ធុរៈ​សាវ័ក​ ​និង​ព្រះ​កកុសន្ធៈ​ ​ជា​ព្រាហ្មណ​ជាត​ ​ហើយ​ឆេះ​ក្នុង​នរក​ ​ដែល​មាន​ដែក​ស្រួច​ច្រើន​ ​មាន​សុទ្ធតែ​ពួក​សត្វ​ទទួល​ទុក្ខវេទនា​ ​ចំពោះខ្លួន​ឯង
ថយ | ទំព័រទី ៣៩៤ | បន្ទាប់