មហា​គោបាល​សូត្រ​ ​ទី៣​


 [​២៣​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ទីនោះ​ថា​ ​នែ​ភិក្ខុ​ទាំងឡាយ​។​ ​ឯ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​។​
 [​២៤​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គង្វាលគោ​ ​ប្រកបដោយ​អង្គ​ទាំងឡាយ១១​ ​មិន​គួរ​ដើម្បី​រក្សា​ ​នូវ​ហ្វូងគោ​ ​មិន​គួរ​ដើម្បី​ញុំាង​ហ្វូងគោ​ ​ឲ្យ​ចំរើន​ឡើង​បាន​ឡើយ​ ​អង្គ១១​ ​តើ​ដូចម្តេច​ខ្លះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គង្វាលគោ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិន​ស្គាល់​រូប​ ​(​របស់​គោ​)​១​ ​មិន​ឈ្លាស​ក្នុង​លក្ខណៈ​ ​គឺ​ភិនភាគ​ស្លាកស្នាម១​ ​មិន​ឆ្កឹះ​ពងរុយ​ត្រង់​ដំបៅ​គោ១​ ​មិន​បិទ​ដំបៅ១​ ​មិន​បំពក់​ភ្នក់១​ ​មិន​ស្គាល់​កំពង់ទឹក១​ ​មិនដឹង​ថា​គោ​បាន​ផឹកទឹក​ហើយ​ ​ឬនៅ​ឡើយ១​ ​មិន​ស្គាល់ផ្លូវ១​ ​មិន​ឈ្លាស​ក្នុង​កន្លែង​ឃ្វាលគោ១​ ​រូត​ទឹកដោះ​មិន​ឲ្យ​នៅសល់១
ថយ | ទំព័រទី ៤០ | បន្ទាប់